លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិន​ថែ្លង​ពី​ការ​ប្រើ​ប្រព័ន្ធ​គោលនយោបាយ​ដើម្បី​ធានា​ឲ្យ​ប្រជាជន​ធ្វើជា​ម្ចាស់​ខ្លួន​ឯង​
2017-10-18 15:28:32  cri  Web Editor:Wei
    ថៃ្ងទី​១៨​ ខែ​តុលា​នេះ​ សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី១៩​បាន​ចាប់ផ្តើម​ដំណើរការ​សម័យប្រជុំ​នៅ​ក្រុង​ប៉េកាំង​ដោយ​បាន​ធ្វើ​ការ​ពិនិត្យ​និង​រៀបចំ​ចាត់ចែង​អំពី​ផែនការ​និង​ផ្លូវ​អភិវឌ្ឍ​ប្រទេស​ចិន​នាពេល​អនាគត។​លោក​ស៊ីជីនភីង​បាន​ថែ្លង​ទៅកាន់​អង្គប្រជុំ​ថា​ ការដែល​ប្រជាជន​ធ្វើជា​ម្ចាស់​ខ្លួនឯង​គឺជា​លក្ខណៈ​ពិសេស​ជាក់ស្តែង​នៃ​នយោបាយ​ប្រជាធិបតេយ្យ​ប្រទេស​ចិន​ ត្រូវតែ​ប្រើ​ប្រព័ន្ធ​គោលនយោបាយ​ដើម្បី​ធានា​ឲ្យ​ប្រជាជន​ឲ្យ​ធ្វើ​ជា​ម្ចាស់​ខ្លួន​ឯង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ