មជ្ឈមណ្ឌល​​ព័ត៌មាន​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ រៀបចំ​ពិធី​ជប់​លៀង​ដើម្បី​​​ស្វាគមន៍​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​
2017-10-17 15:40:44  cri  Web Editor:Zhai

​នៅយប់​ថ្ងៃទី ១៦ ខែតុលា មជ្ឈមណ្ឌល​​​ព័ត៌មាន​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ បាន​រៀបចំ​ពិធី​ជប់​លៀង​នៅ​ក្រុង​ប៉េកាំង​ និង​មាន​វត្តមាន​របស់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជាង​ ៥០០រូប​។

លោក​Huang Kunming ប្រធាន​​​ក្រុម​ការងារ​​ព័ត៌មាន​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ បាន​ថ្លែង​ថា សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៩​ នឹងមានភាពកាន់​តែ​​បើក​ទូលាយ​សម្រាប់​​ស្វាគមន៍​ប្រព័ន្ធសារព័ត៌មាន​ជាតិនិង​អន្តរជាតិ​ក្នុង​ការ​យក​បទ​សម្ភាសន៍​ ដែល​នឹង​រៀបចំ​ធ្វើ​សន្និសីទ​ប្រកាស​ព័ត៌មាន​នៃ​អ្នក​នាំ​ពាក្យ​ព័ត៌មាន​និង​ពិធី​បដិសណ្ឋារកិច្ចសម្រាប់​​អ្នក​សារ​ព័ត៌មានឲ្យ​បាន​​ច្រើន​​ ក៏​ដូច​ជា​បើក​ច្រក​ផ្លូវ​សម្រាប់សម្ភាសន៍​​តំណាង​បក្ស​ដែល​អញ្ជើញ​ចូលរួម​សមាជ​​​ ផ្តល់​ភាពងាយ​​ស្រួល​ដល់​អ្នក​សារ​ព័ត៌មានទាំង​​ក្នុងការ​បំពេញ​​ការងារ​និង​ស្នាក់​នៅ​ ដើម្បី​ធានា​ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ឲ្យ​​បំពេញ​ភារកិច្ច​យក​បទ​សម្ភាសន៍​អំពី​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៩​ បាន​យ៉ាង​ល្អ​​​ប្រសើរ​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ