សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលទទួលបានការយកចិត្តទុកដាក់នៅទូទាំងពិភពលោកនឹងប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខនេះ ដំណើរផ្លូវធ្វើឲ្យប្រជាជាតិចិនងើបឡើងវិញដោយមហិមាក៏ជិតនឹងបើកទំព័រថ្មី ។
សមាជលើកនេះជាសន្និសីទមួយដែលមានភារកិច្ចសំខាន់ដ៏មានលក្ខណៈប្រវតិ្តសាស្រ្ត។ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលនឹងប្រារព្ធធ្វើឡើងនេះស្ថិតក្នុងដំណាក់កាលដែលចិនទទួលបានជោគជ័យក្នុងកិច្ចកសាងសង្គមប្រកបដោយភាពសម្បូរសប្បាយទាំងស្រុងនិងស្ថិតក្នុងរយៈពេលសំខាន់នៃការអភិវឌ្ឍសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន ដែលនឹងប្រកាសប្រាប់ពិភពលោកយ៉ាងជាក់ច្បាស់ថា ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ប្រជាជនចិនដែលមានចំនួន ១៣០០ លាននាក់នឹងជ្រោងទង់ដ៏មហិមានៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន ប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនដោយមិនងាករេ និងបោះជំហានយ៉ាងក្លាហានទៅកាន់សុបិនដ៏មហិមាដែលសម្រេចការធ្វើឲ្យប្រជាជាតិងើបឡើងវិញ ។
រំលឹកឡើងវិញនូវដំណើរផ្លូវរយៈពេល៥ឆ្នាំនេះ យើងបានបូកសរុបសេចក្តីសន្និដ្ឋានមួយថា ការដឹកនាំយ៉ាងម៉ឹងម៉ាត់របស់មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក ស៊ីជីនភីងជាប្រមុខ ការណែនាំស្មារតីលក្ខណៈវិទ្យាសាស្ត្រនៃសុន្ទរកថាសំខាន់មួយចំនួននិងទស្សនៈថ្មី គំនិតថ្មី និងយុទ្ធសាស្ត្រថ្មីនៃអភិបាលកិច្ចប្រទេសចិនរបស់លោកអគ្គលេខាធិការស៊ីជីនភីង ជាហេតុផលមូលដ្ឋានដែលយើងទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រ ហើយក៏ជាដើមទុននៃការធានាសម្រាប់យើងក្នុងបុព្វហេតុបន្តត្រួសត្រាយផ្លូវនាពេលអនាគតដ៏ល្អបវរផងដែរ ។ យើងកាន់តែប្រកាន់ខ្ជាប់ជំនឿចិត្តបែបនេះ ៖ សង្គមនិយមដ៏មានលក្ខណៈពិសេសរបស់ប្រទេសចិនជាទិសដៅឫសគល់នៃការអភិវឌ្ឍនិងរីកចម្រើនរបស់ប្រទេសចិនបច្ចុប្បន្ន មានតែសង្គមនិយមដ៏មានលក្ខណៈពិសេសរបស់ប្រទេសចិនទើបអាចធ្វើឲ្យប្រទេសចិនរីកចម្រើន ។
យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការខិតខំប្រឹងប្រែងរបស់តំណាងសមាជិកបក្សចំនួនជាង ២២០០ នាក់ដែលចូលរួម សមាជបក្សលើកទី ១៩ នេះ នឹងក្លាយជាសមាជមួយដែលគោរពតាមមាគ៌ាស្នូលរបស់បក្សយ៉ាងខ្លាំងក្នុងការបន្តបំពេញនូវបុព្វហេតុពីមួយជំនាន់ទៅមួយជំនាន់ ក្រោមការរួមសាមគ្គីគ្នាដើម្បីឈានទៅមុខទៀត ដែលនឹងក្លាយទៅជាទំព័រប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងដំណើរផ្លូវងើបឡើងវិញនៃជនជាតិចិនជាក់ជាមិនខាន។