សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ជិតនឹងបើកធ្វើ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិន អ្នកជំនាញការរុស្ស៊ីច្រើនរូបបានកោតសរសើរស្នាដៃនៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន និងតួនាទីជាមហាប្រទេសការទូតលើឆាកអន្តរជាតិ។ លោកSergey Luzyanin ប្រធានមន្ទីរស្រាវជ្រាវបញ្ហាចុងបូព៌ានៃវិទ្យាសា្ថនរុស្ស៊ីបានថ្លែងថា បច្ចុប្បន្ន ប្រទេសចិនកំពុងបោះជំហានឆ្ពោះទៅរកគោលដៅដែលតស៊ូដើម្បីកសាងសង្គមប្រកបដោយភាពសម្បូរសប្បាយ ហើយប្រាកដជានឹងអាចសម្រេចគោលដៅនេះបានទាំងស្រុងមុនឆ្នាំ ២០២១ ៕