តាមការបូកសរុបពីសមាគមពាណិជ្ជកម្មជប៉ុននៅចិនបានឲ្យដឹងថា បុច្ចុប្បន្ននេះ មានសហគ្រាសជប៉ុនចំនន 23094 កំពុងប្រតិបត្តិការក្នុងប្រទេសចិន ឈរក្នុងចំណាត់ថ្នាក់ទីមួយក្នុងចំណោមសហគ្រាសបរទេសទាំងអស់នៅចិនគិតជាមធ្យមភាគគឺ ៧.៩% ។ លោក Yamamori Kazuo (អាយុ ៨៣ ឆ្នាំ) ប្រធានក្រុមហ៊ុន Kyokukou DIE-CASTING Group ដែលចាប់ផ្តើមបង្កើតរោងចក្រនៅចិនកាលពីពាក់កណ្តាលទសវត្សរ៍ទី ៩០ នៃសតវត្សរ៍ទី ២០ បានថ្លែងចំពោះអ្នកសារព័ត៌មានដោយអាកប្បកិរិយាម៉ឹងម៉ាត់ថា " ចំពោះក្រុមហ៊ុន Kyokuou យើងខ្ញុំមិនដែលងាករេចំពោះជំនឿទុកចិត្តលើប្រទេសចិនឡើយ នៅពេលអនាគតយើងខ្ញុំក៏នឹងបន្តធ្វើពាណិជ្ជកម្មក្នុងចិនតទៅទៀត ក្នុងគោលបំណងឈានទៅមុខហើយរួមគ្នាវិវឌ្ឍរីកចម្រើនជាមួយប្រទេសចិន! "