ការមានសុខភាពល្អប្រសើរគឺជាចំណុចចាប់ផ្តើមនៃសុភមង្គល ជាលក្ខខណ្ឌនៃការធំធាត់ឡើង ជាមូលដ្ឋានក្នុងជីវភាពប្រជាជននិងការកសាងប្រទេសជាតិ ជាខ្លឹមសារសំខាន់នៃការកសាងសង្គមដ៏សម្បូរសប្បាយមួយ ក៏ដូចជាការស្វែងរកសុភមង្គលដ៏យូរអង្វែងនៃការអភិវឌ្ឍសង្គមមនុស្សលោកផងដែរ ។ ប្រជាជនមានសុខភាពល្អគឺជាមូលដ្ឋាននៃវឌ្ឍនភាពរបស់អរិយធម៌សង្គម ។ ការដែលប្រជាជនមានសុខភាពល្អគឺមានន័យថាមានកម្លាំងជាតិចម្រុះនិងសមត្ថភាពអភិវឌ្ឍន៍ជានិរន្តរភាពដ៏ខ្លាំងក្លា ។ ការជំរុញការកសាងប្រទេសចិនប្រកបដោយសុខភាពល្អប្រសើរ គឺបានប្រមូលផ្តុំការគិតពិចារណាដ៏ជ្រាលជ្រៅនិងយូរអង្វែងនៃមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក ស៊ីជីនភីងជាស្នូល។
កាលពីខែសីហាឆ្នាំ២០១៣ លោកអគ្គលេខាធិការស៊ី ជីនភីងបានបញ្ជាក់ថា ប្រជាជនមានសុខភាពល្អ គឺជាខ្លឹមសារសំខាន់នៃការកសាងសង្គមប្រកបដោយភាពសម្បូរសប្បាយមួយ។នៅក្នុងអំឡុងខែតុលាឆ្នាំ២០១៥ សន្និសីទពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៨បក្សកុម្មុយនិស្តចិនបានលើកឡើងពីចក្ខុវិស័យនិងភារកិច្ចកសាងប្រទេសចិនប្រកបដោយសុខភាពល្អប្រសើរ ។
នៅឆ្នាំ២០១៦ ក្នុងមហាសន្និបាតសុខាភិបាលនិងសុខភាពទូទាំងប្រទេសចិនលើកទី១ លោកអគ្គលេខាធិការ ស៊ី ជីនភីងបានថ្លែងសុន្ទរកថាដ៏សំខាន់ថា ចាប់តាំងពីសតវត្សរ៍ថ្មីរៀងរហូតមក គឺជាពេលវេលាដែលបានចង្អុលទិសដៅនិងផ្តល់អនុសាសន៍សម្រាប់កិច្ចកសាងប្រទេសចិនប្រកបដោយសុខភាពល្អប្រសើរ។នៅខែតុលាឆ្នាំ២០១៦ គោលការណ៍ស្តីពីគម្រោងប្រទេសចិនប្រកបដោយសុខភាពល្អប្រសើរឆ្នាំ២០៣០ ត្រូវបានការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនពិនិត្យពិភាក្សាអនុម័តហើយបានប្រកាសពីគម្រោងផែនការដ៏ល្អបវរនៃការកសាងប្រទេសចិនប្រកបដោយសុខភាពល្អប្រសើរ។ការរៀបចំនេះបានបង្ហាញថា ប្លង់នៃការកសាងប្រទេសចិនប្រកបដោយសុខភាពល្អប្រសើរបានបង្កើតឡើងជាមូលដ្ឋានហើយ ។
ប្រទេសចិនមានបណ្តាញធានារ៉ាប់រងវេជ្ជសាស្ត្រមូលដ្ឋានដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក ដែលគ្របដណ្តប់ទាំងទីក្រុងនិងជនបទ ហើយគោលនយោបាយធានារ៉ាប់រងជំងឺធ្ងន់ធ្ងរគឺផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួនជាង១០០០លាននាក់, ប្រព័ន្ធសេវាសុខាភិបាលខាងវេជ្ជសាស្ត្រត្រូវបានកែលម្អជាបន្តបន្ទាប់។ ការព្យាបាលតាមកម្រិតខុសៗគ្នាបានជួយដល់ប្រជាពលរដ្ឋកាន់តែច្រើនឡើងមានគ្រូពេទ្យប្រចាំគ្រួសារដែលបានឆ្លើយតបតាមសេចក្តីត្រូវការខាងសុខាភិបាលគ្រប់បែបយ៉ាង,ការគាំពារនិងការគ្រប់គ្រងសុវត្ថិភាពសុខាភិបាលសាធារណៈកាន់តែត្រូវបានពង្រឹងហើយអាចទប់ស្តាត់បាននូវការផ្ទុះឡើងនៃជំងឺឆ្លង,ព្រមទាំងការចំណាយលើសេវាព្យាបាលជំងឺដែលប្រជាជនត្រូវបង់ក៏មានការថយចុះចំនួនភាគរយនៃការចំណាយខាងសុខាភិបាលផ្ទាល់ខ្លួនបានបញ្ចុះដល់កម្រិតទាបបំផុតនៃមូលនិធិសរុបសេវាព្យាបាលជំងឺនិងសុខាភិបាលទូទាំងប្រទេសក្នុងរយៈពេល ២០ ឆ្នាំកន្លងមករីឯកម្រិតមរណភាពក្នុងមនុស្សម្នាក់ៗគិតជាមធ្យមបានបង្កើនរយៈពេលពីជិត ៧៥ឆ្នាំនាឆ្នាំ ២០០៩ដល់ជាង៧៦ឆ្នាំនាឆ្នាំ២០១៥ ,ហើយសន្ទស្សន៍នៃការយល់ដឹងពីផ្នែកសុខភាពរបស់ប្រជាជនមានកម្រិតប្រសើរស្មើនឹងកម្រិតមធ្យមនៃប្រទេសដែលមានចំណូលកម្រិតមធ្យមនិងខ្ពស់។
លោក Tandeser ប្រធានថ្មីនៃអង្គការសុខភាពពិភពលោកបានវាយតម្លៃថាការកែទម្រង់ប្រព័ន្ធវេជ្ជសាស្រ្តនិងសុខាភិបាលមានទ្រង់ទ្រាយធំ ល្បឿនលឿន និងមានគុណភាពល្អ គួរឱ្យស្ញប់ស្ញែងមែន។អង្គការសុខភាពពិភពលោកសូមកោតសរសើរដល់រដ្ឋាភិបាលចិនដែលបានរួមវិភាគទានដល់ការជំរុញការអភិវឌ្ឍក្នុងបុព្វហេតុសុខភាពទូទាំងពិភពលោក និងទប់ទល់នឹងបញ្ហាប្រឈមនៃសុខាភិបាលសាធារណៈដ៏ធំនិងសំខាន់ដែលកើតឡើងភ្លាមៗ។