នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ លោក ស៊ី ជីនភីង បានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងបានក្លាយជាមេដឹកនាំថ្មីមួយនៅក្នុងប្រទេសចិន ហើយកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៨ ក៏បានចាប់ផ្ដើមឡើង។ គួររំលឹកឡើងវិញថា រយៈពេល ៥ ឆ្នាំកន្លងនេះមក អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន លោក ស៊ី ជីនភីង បានឆ្លៀតឆក់យកឱកាសនៃវឌ្ឍនភាពប្រទេសជាតិបង្កើតនូវផែនការសកលនិងចេញផ្សាយគោលការណ៍ ព្រមទាំងយុទ្ធសាស្ត្រដ៏ល្អមួយជាស៊េរីសម្រាប់អភិបាលកិច្ចប្រទេសជាតិ។
ការបង្កើតយុទ្ធសាស្ត្រទាំងអស់នេះ គឺយោងទៅតាមការពិតជាក់ស្ដែង។ លោក ស៊ី ជីនភីង បានថ្លែងថា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងបួនដែលយើងលើកឡើងនោះ គឺជាសមិទ្ធផលដែលបានមកពីតម្រូវការជាក់ស្តែងនៃការវឌ្ឍប្រទេសរបស់យើង និងជាការរំពឹងទុកយ៉ាងខ្លាំងរបស់ប្រជាជនព្រមទាំងជាសមិទ្ធផលដើម្បីជំរុញដោះស្រាយបញ្ហាប្រឈមដ៏ជាក់លាក់នានាដែលយើងកំពុងតែជួបប្រទះ។
មុននឹងទទួលតួនាទីជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន លោក ស៊ី ជីនភីង ធ្លាប់មានបទពិសោធន៍ការងារអស់រយៈពេល 40 ឆ្នាំមកហើយ។ លោក ស៊ី ជីនភីង បានស្វែងយល់យ៉ាងជ្រាលជ្រៅអំពីមូលដ្ឋានគ្រឹះនៃស្ថានភាពរបស់ប្រទេសចិន និងសេចក្តីប្រាថ្នារបស់ប្រជាជនចិន តាំងពីភូមិទៅដល់ស្រុក ទៅដល់ទីក្រុងនិងរហូតទៅដល់ខេត្ត។ ក្រោយពីបានចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស លោកបានចូលរួមដោយផ្ទាល់ក្នុងការបង្កើតនិងអនុវត្តគោលនយោបាយគណបក្សនិងប្រទេសជាតិ។
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ គឺជាថ្ងៃទីមួយដែលលោក ស៊ី ជីនភីង បានជាប់ឆ្នោតធ្វើជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោកបានប្រកាសជាផ្លូវការនៅចំពោះមុខអ្នកសារព័ត៌មានជាតិនិងបរទេសជាង500នាក់ថា "សេចក្តីប្រាថ្នាររបស់ប្រជាជនចិនគឺចង់បានជីវិតដ៏ល្អប្រសើរជាងមុន ហើយវាជាគោលដៅដែលយើងត្រូវតែខិតខំតស៊ូដើម្បីសម្រេចឱ្យបាន"។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅពេលដែលលោក ស៊ី ជីនភីង ទស្សនាពិព័រណ៍ស្ដីពី " ផ្លូវងើបឡើងវិញ " លោកបានលើកឡើងពី"សុបិនចិន"ជាលើកដំបូងដែលត្រូវតែសម្រេចឱ្យបាននូវការងើបឡើងវិញរបស់ប្រជាជនចិន។ លោកបានសង្កត់ធ្ងន់ថា "ការនិយាយតែមាត់ទទេមិនមានផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ មានតែការអនុវត្តជាក់ស្តែងប៉ុណ្ណោះ ទើបនឹងធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ" ហើយលោកក៏បានលើកទឹកចិត្តដល់ប្រជាជនចិនដើម្បីសម្រេចឱ្យបាននូវគោលដៅ«មួយសតវត្សរ៍ចំនួនពីរ»ផងដែរ។
នាថ្ងៃទី៤ ខែធ្នូ ស្របពេលរំលឹកខួប៣០ឆ្នាំនៃការប្រកាសរដ្ឋធម្មនុញ្ញឱ្យអនុវត្តជាផ្លូវការនៅគ្រប់មជ្ឈដ្ឋាននៅរដ្ឋធានីប៉េកាំង លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា "ការអភិបាលកិច្ចប្រទេសស្របតាមច្បាប់ គឺជាយុទ្ធសាស្ត្រនិងជាគោលកាណ៍មូលដ្ឋាននៃអភិបាលកិច្ចប្រទេសរបស់គណបក្សក្នុងការដឹកនាំប្រជាជន" ហើយលោកក៏បានបញ្ជាក់ទៀតថា "យើងត្រូវប្រកាន់ខ្ជាប់នូវការស្ថាបនាសមាហរណកម្មនៃនីតិរដ្ឋ នីតិរដ្ឋាភិបាល និងនីតិសង្គម " ។
នៅថ្ងៃដដែលនោះ "បទប្បញ្ញត្តិចំនួនប្រាំបី"បានត្រូវអនុម័តនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម។ លោក ស៊ី ជីនភីង បាន "កំណត់គោលការណ៍ទាំងប្រាំបី" ជាមួយនឹងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមដើម្បីនាំមុខក្នុងការកែលំអរចនាសម្ព័ន្ធការងារ។ មនោគមន៍វិជ្ជាណែនាំ គឺគ្រប់គ្រងគណបក្សត្រូវតែមានភាពតឹងរឹង។
នៅក្នុងផែនការរបស់លោក ស៊ី ជីនភីង មានវិធានការជាយុទ្ធសាស្រ្តចំនួនបី គឺធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ អភិបាលកិច្ចប្រទេសស្របតាមច្បាប់ដោយគ្រប់ជ្រុងជ្រោយ និងគ្រប់គ្រងគណបក្សត្រូវតែមានភាពតឹងរឹងដោយគ្រប់ជ្រុងជ្រោយ។ វិធានការជាយុទ្ធសាស្រ្ត ចំនួនបីនេះបានផ្តល់ប្រភពចលកម្មនិងការធានាជានិរន្ដរ៍សម្រាប់ការសម្រេចឱ្យបាននូវការស្ថាបនាសង្គមឱ្យមានជីវភាពធូរធារដោយគ្រប់ជ្រុងជ្រោយ។
ការស្ថាបនាសង្គមឱ្យមានជីវភាពធូរធារដោយគ្រប់ជ្រុងជ្រោយ គឺជាគោដៅទីមួយនៃគោលដៅ«មួយសតវត្សរ៍ចំនួនពីរ» ដែលគណបក្សយើងបានកំណត់ហើយក៏ជាជំហានគន្លឹះមួយសម្រាប់សម្រេចឱ្យបាននូវការងើបឡើងវិញនៃប្រជាជាចិន។ ការស្ថាបនាសង្គមឱ្យមានជីវភាពធូរធារដោយគ្រប់ជ្រុងជ្រោយគឺមានន័យថារាល់សមិទ្ធផលអភិវត្ឍន៍ត្រូវតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ ហើយត្រូវតែមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងស៊ីវិល។ ជាពិសេស បើសិនជាចង់សម្រេចគោលដៅនេះ គឺមិនអាចចាកចេញពីការកែទម្រង់ និងបើកចំហ ព្រមទាំងដំណើរការដែលមានលំដាប់លំដោយនៃសង្គមនិងជាតិ ហើយក៏មិនអាចចាកចេញពីការដឹកនាំដ៏រឹងមាំដូចគ្នាផងដែរ។