អគ្គលេខាធិការចិនលោក ស៊ី ជីងភីង Xi Jinping បានបញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជាចំណុចដ៏សំខាន់មួយដែលទាក់ទងនឹងការរីកចំរើននិងការធ្លាក់ចុះរបស់ប្រទេសជាតិសុវត្ថិភាពវប្បធម៌ ព្រមទាំងឯករាជ្យភាពនៃព្រលឹងជាតិ។ ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ រៀងរហូតមក លោក Xi Jinping បានផ្តោតការយកចិត្តទុកដាក់ដ៏ខ្ពស់ទៅលើជំនឿទុកចិត្តខាងវប្បធម៌ ហើយបានលើកឡើងនូវប្រធានបទសម័យថ្មី។
នៅក្នុងសុន្ទរកថាដែលថ្លែងកាលពីថ្ងៃទី២៦ខែកក្កដា លោក Xi Jinping បានមានប្រសាសន៍ថា "សង្គមនិយមដែលមានចរិតលក្ខណៈចិន គឺជាប្រធានបទនៃទ្រឹស្តីនិងការអនុវត្តទាំងអស់នៃគណៈបក្សកុម្មុយនិស្តចិន ដែលបានយកចិត្តទុកដាក់តាំងពីមានការកែទម្រង់និងការបើកចំហរហូតមក" គណៈបក្សទាំងមូលត្រូវ "មានជំនឿទុកចិត្តលើផ្លូវសង្គមនិយមដែលមានចរិតលក្ខណៈចិនទ្រឹស្តី ប្រព័ន្ធ និងវប្បធម៌" ដើម្បីធានាកិច្ចការរបស់គណៈបក្សនិងរបស់ជាតិ និងធ្វើការបោះជំហានឈានទៅមុខដោយជោគជ័យតាមទិសដៅត្រឹមត្រូវជានិច្ច។
នៅក្នុង"ជំនឿទុកចិត្តទាំងបួន"នេះ ភាពជាមូលដ្ឋាន ភាពទូលំទូលាយ និងជម្រៅនៃជំនឿទុកចិត្តខាងវប្បធម៌មានកម្រិតខ្ពស់ជាងជំនឿទុកចិត្តទាំងបីនោះ។ ជំនឿទុកចិត្តខាងវប្បធម៌ គឺជាកម្លាំងមួយផងដែរ ដែលមានលក្ខណៈមូលដ្ឋានជាង ជ្រាលជ្រៅជាងនិងយូរអង្វែងជាង។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក លោក Xi Jinping បានសង្កត់ធ្ងន់លើជំនឿទុកចិត្តខាងវប្បធម៌ជាច្រើនលើកច្រើនសារហើយមានការពិព័ណ៌នាដ៏ជ្រៅជ្រះជាច្រើនអំពីជំនឿទុកចិត្តនេះ ដោយឈរនៅលើទស្សនៈវិស័យភារកិច្ចសង្គមនិយមដែលមានចរិតលក្ខណៈចិន។
វប្បធម៌គឺជាព្រលឹងនៃប្រទេសជាតិ។ ចាប់តាំងពីសម័យបុរាណមក គ្រប់ជនជាតិនៅលើពិភពលោកនេះសុទ្ធតែបានទទួលឥទ្ធពលដ៏ជ្រាលជ្រៅពីព្រលឹងវប្បធម៌នៅក្នុងគ្រប់ដំណាក់កាលនៃការវិវត្តរបស់ប្រវត្តិសាស្រ្ត។
លោក Xi Jinping បានថ្លែងថា ប្រវត្តិសាស្ត្រនិងភាពពិតជាក់ស្ដែង បានបញ្ជាក់ឱ្យឃើញថាជនជាតិណាដែលបានបំភ្លេចវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឯង ជនជាតិនោះមិនគ្រាន់តែមិនអាចមានភាពរីកចម្រើនបានបណ្ណោះទេ ថែមទាំងអាចបង្កើតជាសោកនាដកម្មប្រវត្តិសាស្ត្រមួយចំនួនផងដែរ។
ដើម្បីបន្តវេននិងអភិវឌ្ឍវប្បធម៌ខ្លួនឯងឱ្យបានល្អ ជាដំបូងយើងត្រូវរក្សាជំនឿទុកចិត្តខាងវប្បធម៌ តម្លៃវប្បធម៌ ភាពរឹងមាំនិងភាពច្នៃប្រឌិតនៃវប្បធម៌។
នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃប្រធានបទ "ជំនឿទុកចិត្តខាងវប្បធម៌" ដែលត្រូវបានលើកឡែងដោយលោក Xi Jinping ប្រធានរដ្ឋចិន។
វប្បធម៌នៃមនោគមន៍វិជ្ជាប្រពៃណីរបស់ចិនបានបញ្ជាក់ពីទស្សនៈពិភពលោកទស្សនៈជីវិតទស្សនៈនៃតម្លៃជាដើម ដែលត្រូវបានបង្កើតនិងបន្តវេនពីជីវភាពរស់នៅរបស់ប្រជាជនចិនពីជំនាន់មួយទៅជំនាន់មួយទៀតដោយក្នុងចំណោមនោះ ខ្លឹមសារដ៏មានសារៈសំខាន់នោះ បានក្លាយទៅជាហ្សែននៃវប្បធម៌ជាមូលដ្ឋានជាងគេនៃប្រជាជនចិន។
លោក Xi Jinping បានបញ្ជាក់ថា បើសិនជាចង់សម្រេចគោលដៅ " មួយសតវត្សរ៍ចំនួនពីរ " និងក្តីសុបិន្តរបស់ចិនដើម្បីធ្វើឱ្យជនជាតិចិនងើបឡើងវិញយើងត្រូវតែប្រើបញ្ញាដ៏អស្ចារ្យដែលបានសល់លាក់ទុកតាំពីជំនាន់មុនរយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ។