ថ្ងៃទី១២ខែតុលា សកម្មភាពអបអរសាទរសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ដែលរៀបចំដោយគណៈកម្មាធិការការងារខេត្តក្វាងតុងនៃក្រុមកងកុមារឈានមុខរបស់ប្រទេសចិនបានប្រារព្ធឡើងនៅវិមានរំលឹក Shi Xiang Yuan ក្រុងក្វាងចូវក្នុងបរិយាកាសប្រកបដោយភាពសប្បាយរីករាយ ។ គំនូរមួយផ្ទាំងអំពីតំបន់ភាគខាងត្បូងនៃប្រទេសចិនដែលគូរដោយសមាជិកក្រុមកងកុមារចំនួន៤៤នាក់បានបង្ហាញពីសេចក្តីជូនពរដ៏ស្មោះរបស់ពួកគេចំពោះពេលអនាគតដ៏ល្អបវររបស់មាតុប្រទេសសម្រាប់ធ្វើជាកាដូជូនសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ដែលជិតនឹងបើកធ្វើដ៏ឆាប់ខាងមុខនេះ ។