ឥស្សរជន​មិត្តភាព​ជប៉ុន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការទូត​របស់​ចិន​
2017-10-13 14:13:12  cri  Web Editor:Deng

      សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩ ​នឹង​សម្ពោធបើក​នៅ​ទីក្រុង​ប៉េកាំង​នា​ថ្ងៃទី ១៨ ​ខែ​តុលា​ខាង​មុខ​នេះ។ ​ការបើកធ្វើ​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ត្រូវ​ឥស្សរជន​មិត្តភាព​គ្រប់​មជ្ឈដ្នាន​ខាង​ក្រៅ​ប្រទេស​យកចិត្តទុកដាក់​យ៉ាង​មត់ចត់។ ​ពេលថ្មីៗកន្លងទៅនេះនៅទីក្រុង​ប៉េកាំង​ ​លោក Saionji Kazuteru ​ដែល​បំពេញ​ការងារ​ផ្លាស់ប្តូរ​មិត្តភាព​រវាង​ជប៉ុន​និង​ចិន​រយៈពេល​យូរ​បាន​ទទួល​បទសម្ភាស​ពិសេស​ពី​អ្នកយក​ព័ត៌មាន​នៃ​វិទ្យុអន្តរជាតិចិន ​លោកបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការទូត​ដែល​ប្រទេស​ចិន​ទទួល​បាន​ក្រោម​ការដឹកនាំ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក​ XiJinping ជា​ស្នូល​ ​​បន្ទាប់ពី​ការបើក​នៃ​សមាជ​បក្ស​កុម្មុនិស្ត​ចិន​លើក​ទី ១៨ ​កន្លង​មក ​ព្រមទាំង​លើកឡើង​នូវ​ការរំពឹង​ដ៏​វិជ្ជមាន​​សម្រាប់​ការអភិវឌ្ឍ​ទំនាក់​ទំនង​ជប៉ុន​និង​ចិន​ផង​ដែរ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ