ជន​ជាតិ​ចិន​កាន់​សញ្ជាតិ​បរទេស​សង្ឃឹម​ថា​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ
2017-10-12 14:46:32  cri  Web Editor:Deng

 

      លោក ChenZhengxi ​ប្រធាន​សមាគម​​ពាណិជ្ជកម្ម​ចិន​នៅ​អ៊ីតាលី​បាន​ប្រាប់​អ្នក​កាសែត​ថា  ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​ដែល​ជិត​នឹង​បើក​ធ្វើ​ គឺ​ជា​រឿង​​នយោបាយ​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ។ ​ចំពោះ​ជន​ជាតិ​ចិន​កាន់​សញ្ជាតិ​បរទេស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​លើ​ពិភពលោក ​ការបើក​ធ្វើ​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ​១៩ ​មាន​អត្ថន័យ​គន្លឹះ​ចំពោះ​ការអភិវឌ្ឍ​របស់​ខ្លួន។ ​ជន​ជាតិ​ចិន​កាន់​សញ្ជាតិ​បរទេស​ទន្ទឹង​រង់ចាំ​ការបើក​ធ្វើ​នៃ​សមាជ​លើក​ទី​១៩​នេះ ​សង្ឃឹមថា​គោលនយោបាយ​អភិវឌ្ឍ​និង​យុទ្ធសាស្ត្រ​ងើបឡើងវិញ​ដែល​រដ្ឋាភិបាល​ចិន​បង្កើតឡើង​ថ្មី​ ​នឹង​នាំមក​កាលានុវត្តន៍ភាព​​កាន់តែ​ច្រើន​ដល់​ពួកគេ​មិនថា​នៅ​ដែន​បរទេស​ក្តី​ក្នុង​ប្រទេស​ចិន​ក្តី៕​

 

 

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ