វិស័យសេវាបញ្ជូនអីរ៉ាន់រហ័សរបស់ប្រទេសចិនចូលរួមវិភាគទានចំពោះកំណើននៃវិស័យសេវាបញ្ជូនអីវ៉ាន់រហ័សពិភពលោកដល់ទៅ៤០ភាគរយ
2017-10-09 15:29:10 cri Web Editor:Sun
ថ្ងៃទី៩ខែតុលា ជាទិវាប្រៃសណីយ៍ពិភពលោកលើកទី៤៨ ។ លោក Ma Junsheng នាយកនៃនាយកដ្ឋានប្រៃសណីយ៍ជាតិចិនបានថ្លែងថា រយៈពេល៥ឆ្នាំកន្លងទៅនេះ វិស័យប្រៃសណីយ៍របស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស សេវាបញ្ជូនអីវ៉ាន់រហ័សគឺឈរនៅចំណាត់ថ្នាក់ទីមួយលើពិភពលោកបីឆ្នាំជាប់គ្នា ហើយបានចូលរួមវិភាគទានចំពោះកំណើននៃវិស័យសេវាបញ្ជូនអីវ៉ាន់រហ័សពិភពលោកដល់ទៅ៤០ភាគរយផងដែរ ។