វិទ្យាករ​សិង្ហបុរី​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​ខាង​កសាង​បក្ស​របស់​ប្រទេសចិន
2017-10-09 14:54:15  cri  Web Editor:Deng

      សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ​១៩ ​នឹង​បើកធ្វើ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៨ ​ខែ​តុលា​ខាងមុខ​នេះ។ ​ការបើកសមាជ​ដ៏​សំខាន់​នេះ​បាន​ត្រូវ​វិទ្យាករ​បរទេស​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង។ ​ពេលថ្មីៗនេះ ​លោក Zheng Yongnian ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​បូព៌ា​នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ថ្លែង​នៅពេលទទួល​បទសម្ភាស​ថា ​កាលពី​សមាជ​បក្ស​កុម្មុយនិស​ចិន​លើក​ទី ១៨ ​រៀងមក ​ប្រទេស​ចិន​ទទួល​បាន​ការរីក​ចម្រើន​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​និរន្តរភាព ​ស្ថេរភាព​សង្គម ​និងការកសាង​ផ្នែក​ការពារ​ជាតិ​ជា​ដើម។ ​ក្នុងនោះ​ ការកសាង​​របប​បាន​ដើរ​តួនាទី​សំខាន់ ​​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ប្រទេសជាតិ ​សង្គម ​និង​ប្រព័ន្ធ​ច្បាប់​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ