ពិព័រណ៍​បង្ហាញ​ស្នាដៃក្នុង​រយៈ​ពេល​​ ៥ ឆ្នាំ​​ប្រកប​ដោយ​ភាព​​រីក​ចម្រើន​​របស់​ប្រទេស​ចិនដែល​មាន​ទ្រង់​ទ្រាយ​ធំ​​បើក​ចំហ​ចំពោះ​មហាជន​ចិន
2017-09-30 11:12:09  cri  Web Editor:Zhai

    ដើម្បី​អបអរសាទរ​ការ​បើក​ធ្វើ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៩ ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ពិព័រណ៍​បង្ហាញ​ស្នាដៃក្នុង​រយៈ​ពេល​​ ៥ ឆ្នាំ​​ប្រកប​ដោយ​ភាព​​រីក​ចម្រើន​​របស់​ប្រទេស​ចិនដែល​មាន​ទ្រង់​ទ្រាយ​ធំ​​បាន​សម្ពោធ​បើក​នៅ​សារមន្ទីរ​ក្រុង​ប៉េកាំង ។ ពិព័រណ៍​នេះ​បាន​តាំង​បង្ហាញដោយ​គ្រប់​ជ្រុង​ជ្រោយ​​នូវ​ការ​ប្រែប្រួល​និង​​ស្នាដៃ​ដ៏​រុង​រឿង​របស់​បក្ស​កុម្មុយនិស្ត​ចិននិង​រដ្ឋ​​ចិន​លើ​វិស័យ​ទាំង​ ១០ ដូចជា​វិស័យ​នយោបាយ សេដ្ឋកិច្ច​ វប្បធម៌ សង្គម​ និង​ការទូត​ជាដើម​ក្នុង​រយៈ​ពេល​បើក​ធ្វើ​សមាជ​បក្សកុម្មុយនិស្ត​ចិន​កន្លង​មក ។

     ពិព័រណ៍​នេះ​បាន​ទាក់​ទាញ​ទស្សនិកជនជា​​ច្រើនទៅ​​ទស្សនា និង​រក្សា​ទុក​​ការ​ជូន​ពរ​របស់​ខ្លួន​ចំពោះ​ប្រទេស​ជាតិ​តាម​ម៉ាស៊ីន​ថត​សំឡេង​នៅ​សាល​ពិព័រណ៍​ ដោយ​បាន​សម្តែង​ការ​រំភើប​និង​មោទនភាព​របស់​ខ្លួន ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ