រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​ថ្លែង​ថា ​៖ ​ ប្រទេស​ចិន​បាន​ផ្តល់​គំនិត​វិវឌ្ឍ​ថ្មី​​ដល់​ពិភពលោក
2017-09-30 13:57:07  cri  Web Editor:Deng
តាមទិន្នន័យមានពាក់ព័ន្ធដែលនាយកដ្ឋានស្ថិតិជាតិចិនបានផ្សព្វផ្សាយកាលពីខែមិថុនាបានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៥ ឆ្នាំក្រោយពីការបើកធ្វើសមាជបក្សកម្មុយនិស្តចិនលើកទី ១៨ កន្លងមក កម្លាំងចម្រុះជាតិចិននិងឥទ្ធិពលជាតិចិនបានកើនឡើងយ៉ាងប្រត្យក្ស ការអភិវឌ្ឍកាន់តែមានភាពរលូន អារម្មណ៍ទទួលបានផលប្រយោជន៍នៃប្រជាពលរដ្ឋក៏កាន់តែកើនឡើង។ ពេលទទួលបទសម្ភាសជាពិសេសជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិននៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ លោក Ehsan Idbal រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងការអភវិឌ្ឍរបស់ប្រទេសប៉ាគីស្ថានបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនទទួលបានសមិទ្ធផលពិតប្រាកដហើយបានផ្តល់គំនិតអភិវឌ្ឍថ្មីដល់ពិភពលោកទាំងមូល៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ