សារមន្ទីរវប្បធម៌រជ្ជកាលHanស្រុកHePuខំបង្កើនការកសាងដ៏មានលក្ខណៈពិសេស
2017-09-30 13:49:38 cri Web Editor:Deng
សារមន្ទីរវប្បធម៌រជ្ជកាល Han នៃស្រុក HePu ក្រុង BeiHai ភូមភាគ GuangXi ប្រទេសចិនបានមានឈ្មោះបោះសំឡេងកាន់តែខ្លាំងឡើងៗបន្ទាប់ពីលោក Xi JinPing អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនិស្តចិនបានអញ្ជើញចូលទស្សនាកាលពីថ្ងៃទី ១៩ ខែមេសាឆ្នាំនេះ។ តាមសេចក្តីណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិកា Xi JinPing សារមន្ទីរវប្បធម៌រជ្ជកាល Han ស្រុក HePu និងរដ្ឋបាលស្រុក HePu នឹងខិតខំបង្កើនការកសាងដ៏មានលក្ខណៈពិសេស តាមរយៈការដាក់តាំងនូវវត្ថុបុរាណ ប្រវត្តិសាស្ត្រនិងវប្បធម៌បង្ហាញពីតួនាទីសំខាន់នៃស្រុក HePu ក្នុងដំណើរផ្លូវសូត្រលើសមុទ្រនាសម័យកាលបុរាណ ដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំងដល់ការអភិវឌ្ឍនាពេលបច្ចប្បន្ន៕