ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧ ការិយាល័យប្រេសិតពិសេសប្រចាំនៅតំបន់ហុងកុងរបស់ក្រសួងការបរទេសចិនបានរៀបចំធ្វើសកម្មភាពអបអរសាទរបុណ្យសំពះព្រះខែបង្ហាញដល់ស្ថានទូតនិងអង្គការអន្តរជាតិ មានដូចជាអគ្គកុងស៊ុលឬតំណាងនៃស្ថានទូតនិងអង្គការអន្តរជាតិប្រចាំនៅតំបន់ហុងកុងដែលបានចូលរួមសកម្មភាពនេះ ។
លោក Xie feng ស្នងការពិសេសបានថ្លែងថា បុណ្យសំពះព្រះខែឆ្នាំនេះគឺមានអត្ថន័យពិសេស ។ សមាជបក្សកុម្មុយនិស្តចិនលើកទី១៩ជិតនឹងបើកធ្វើហើយៗ សង្គមនិយមដែលមានលក្ខណៈពិសេសរបស់ប្រទេសចិនក៏បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ ។ អនាគត ប្រទេសចិននឹងបន្តធ្វើជាម៉ាស៊ីនជំរុញនៃកំណើនសេដ្ឋកិច្ចពិភពលោក កម្លាំងវិជ្ជមាននៃការអភិវឌ្ឍដោយសន្តិភាពនិងកម្លាំងចលករថ្មីនៃការគ្រប់គ្រងទូទាំងពិភពលោក ។