ថ្ងៃទី ៣១ ខែសីហា ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើសន្និសីទក្រោមអធិបតីភាព របស់លោកស៊ីជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មយនិស្តចិនក្នុងគោលបំណងធ្វើការស្រាវជ្រាវអំពីការងារត្រៀមរៀបចំបើកធ្វើសន្និសីទពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ និងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ។
សន្និសីទនេះបានសម្រេចថា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ នឹងប្រារព្ធធ្វើនៅថ្ងៃទី ១៨ ខែតុលានៅក្រុងប៉េកាំង ។