វេទិកាច្រកសមុទ្រតៃវ៉ា់ន់លើកទី ៩ បានសម្ពោធបើកនៅក្រុង Xia Men នៃប្រទេសចិន ។ លោក Yu Zhengsheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានចូលរួមពិធីសម្ពោធបើកព្រមទាំងបានថ្លែងសន្ទរកថាទៀតផង ។
លោក Yu Zhengsheng បានអធិប្បាយពីគំនិតចំនួន ៥ ចំណុចដោយផ្តោតសំខាន់លើប្រធានបទរបស់វេទិកា"ពង្រីកការផ្លាស់ប្តូរក្នុងសង្គមស៊ីវិល ជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ" ។ ចំណុចទីមួយ គឺជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ រួមគ្នាគាំពារផលប្រយោជន៍ជាទូទៅរបស់ប្រជាជាតិចិន ។ ទីពីរ ជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ ស្វែងរកផលប្រយោជន៍ដូចគ្នារបស់ត្រើយទាំងសងខាងនៃច្រកមសុទ្រតៃវ៉ាន់ ។ ទីបី ជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ បង្កើនចំណងស្មារតីរវាងជនរួមជាតិនៃត្រើយទាំងសងខាង ។ ទីបួន ជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ ជំរុញថែមទៀតនូវការបង្កើនកម្លាំងចលករក្នុងការអភិវឌ្ឍចុះសម្រុងគ្នា ។ ទីប្រាំ ជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ គឺត្រូវការជនរួមជាតិនៃត្រើយទាំងសងខាងពួតដៃគ្នាដើម្បីពុះពារឧបសគ្គនិងបំបាត់ចោលការរំខាន ៕