ថ្ងៃទី១៥ ខែមិថុនា ពិព័រណ៍ផលិតផលអេឡិចត្រូនិចនៃពិព័រណ៍ចិន-អាស៊ានឆ្នាំ២០១៧បានសម្ពោធបើកនៅទីក្រុងហាណូយរដ្ឋធានីប្រទេសវៀតណាម សហគ្រាសម៉ាស៊ីនអេឡិចត្រូនិចចំនួន១០៦ដែលមកពីខេត្តនិងទីក្រុងចំនួន១៤របស់ប្រទេសចិនបានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន។
លោកHongXiaoyongឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅវៀតណាមបានថ្លែងថា ពិព័រណ៍លើកនេះជាឱកាសដ៏ល្អសម្រាប់សហគ្រាសចិននិងវៀតណាមធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍ និងមានអំណោយផលដល់ភាគីទាំង២ក្នុងការបង្កើនការយល់ដឹងពីគ្នាព្រមទាំង ពង្រីកកិច្ចសហប្រតិបត្តិការជាក់សែ្តង៕