មហាសន្និបាត​អំពីការស្រាវជ្រាវផ្នែក​អវកាស​ទូទាំងពិភពលោក​ឆ្នាំ​ ២០១៧បានបើកធ្វើ​នៅក្រុង​ប៉េកាំង
2017-06-07 15:37:14  cri  Web Editor:Li

   ថ្ងៃទី ៦ ខែ​មិថុនា​ មហាសន្និបាត​អំពីការស្រាវជ្រាវផ្នែក​អវកាស​ទូទាំងពិភពលោក​ឆ្នាំ​ ២០១៧បានបើកធ្វើ​នៅក្រុង​ប៉េកាំង​ ។ លោក​ Li yuanchao សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ និង​ជា​អនុ​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ ។ លោក​បាន​ថ្លែង​​សារលិខិត​អបអរសាទររបស់​លោក​ប្រធានរដ្ឋ​ចិន​Xi jinpingដែល​បាន​ផ្ញើចំពោះ​មហាសន្និបាត​នេះ​ ព្រម​ទាំងបាន​ថ្លែងសុន្ទរកថា​ផងដែរ ។​ ​លោក​បានមានប្រសាសន៍​​ថា​ ការស្រាវជ្រាវចក្រវាលដ៏​ធំធេង​​ជា​សុបិនផ្នែកអវកាស​របស់​មនុស្ស​ជាតិ​ដែល​ខំស្វែក​រក​ជាប់​រហូត​មកហើយ​​ សង្ឃឹម​ថា​ អ្នកអវកាស​នៃប្រទេស​នានា​អាច​រួម​សហការគ្នា​ ដើម្បី​ជំរុញ​ឲ្យ​បុព្វហេតុ​អវកាស​ទទួលបាន​ការ​ច្នៃប្រឌិត​និង​ការអភិវឌ្ឍ​ ក្នុង​ន័យ​បង្កើត​អនាគត កាន់តែ​​ល្អ​បវរ​សម្រាប់​មនុស្សជាតិ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ