វេទិកាស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសចិន រុស្ស៊ីនិងអឺរ៉ុបកណ្តាលនិងខាងកើតបានសម្ពោធបើកនៅក្រុង វ៉ាសូវី ប្រទេសប៉ូឡូញ
2017-06-05 14:22:04 cri Web Editor:Sun
កាលពីថ្ងៃទី៤ខែមិថុនាតាមម៉ោងតំបន់ ពិធីសម្ពោធបើកនៃវេទិកាស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសចិន រុស្ស៊ីនិងអឺរ៉ុបកណ្តាលនិងខាងកើតលើកទី៤ដែលជាវេទិកាអន្តរជាតិនិងរៀបចំធ្វើដោយមន្ទីរស្រាវជ្រាវលទ្ធិម៉ាក្សនិយមនៃបណ្ឌិតសភាសង្គមវិទ្យាសាស្ត្រចិននិងមហាវិទ្យាល័យ Vistula របស់ប្រទេសប៉ូឡូញ ព្រមទាំងសិក្ខាសាលាស្រាវជ្រាវពិភាក្សាអំពីប្រទេសចិនក្នុងស្ថានការណ៍ប្រែប្រួលអន្តរជាតិនិងការរៀបចំជាថ្មីឡើងវិញនិងនិន្នាការអភិវឌ្ឍន៍នៅពេលអនាគតរបស់ប្រទេសប៉ូឡូញបានធ្វើឡើងនៅមហាវិទ្យាល័យ Vistula របស់ប្រទេសប៉ូឡូញ ។