មជ្ឈ​មណ្ឌល​វប្បធម៌​ចិន​នៃ​ក្រុង​បាងកក​ប្រទេស​ថៃ​បាន​រៀបចំ​សកម្មភាព​សប្តាហ៍​វប្បធម៌​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​របស់​ប្រទេស​ចិន
2017-06-04 14:33:49  cri  Web Editor:Guo

      ថ្ងៃទី ៣ ខែ​មិថុនា សកម្មភាព​សប្តាហ៍​វប្បធម៌​បេតិកភ័ណ្ឌ​វប្បធម៌​រូបី​របស់​ប្រទេស​ចិន​បាន​សម្ពោធ​បើក​នៅ​មជ្ឈមណ្ឌល​វប្បធម៌​នៃ​ប្រទស​ចិន​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ ។

      ដើម្បី​អភិរក្ស​និង​បន្ត​ផ្សព្វ​ផ្សាយ​នូវ​វប្បធម៌​ជា​ប្រពៃណី​ដ៏​ឆ្នើម​របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៦ រដ្ឋាភិបាល​ចិន​បាន​កំណត់​ថា រាល់​ថ្ងៃ​សៅរ៍​ទីពីរ​នៃ​ខែ​មិថុនា​គឺ​ជា​ទិវា​បេតិកភ័ណ្ឌ​វប្បធម៌ ហើយ​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ បាន​កែ​សម្រួល​ជា​ទិវា​បេតិកភ័ណ្ឌ​វប្បធម៌​និង​ធម្មជាតិ ហើយ​ទិវា​បេតិកភ័ណ្ឌ​វប្បធម៌​និង​ធម្មជាតិ​ឆ្នាំ​នេះ​គឺ​ថ្ងៃទី ១០ ខែ​មិថុនា ។

      សកម្មភាព​សប្តាហ៍​វប្បធម៌​នៃ​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​របស់​ប្រទេស​ចិន​លើក​នេះ​មាន​អត្ថរស​សម្បូរបែប​និង​ច្រើន​បែប​យ៉ាង គឺ​ជា​សកម្មភាព​ផ្សព្វ​ផ្សាយ​និង​តាំង​ពិព័រណ៌​វប្បធម៌​ជា​ប្រពៃណី​ដែល​រួម​មាន​ទាំង​ការ​តាំង​ពិព័រណ៌​តាម​រូបភាព​និង​វីដេអូ ការ​បណ្តុះ​បណ្តាល ការ​សំដែង​សិល្បៈ​និង​ការ​ច្នៃ​ប្រឌិត​ផ្នែក​វប្បធម៌​ជា​ដើម ក្នុង​គោល​បំណង​បង្ហាញ​ពី​វប្បធម៌​ជា​ប្រពៃណី​ដ៏​ឆ្នើម​របស់​ប្រទេស​ចិន និង​ឲ្យ​ប្រជាជន​ថៃ​យល់​ដឹង​និង​ស្គាល់​ដោយ​ផ្ទាល់​ភ្នែក​ពី​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​របស់​ប្រទេស​ចិន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ