ពិព័រណ៌​អន្តរជាតិ​ស្តីពី​ផ្លូវ​សូត្រ​ឆ្នាំ ២០១៧ បាន​សម្ពោធ​បើក​នៅ​ក្រុង ស៊ីអាន​
2017-06-04 14:32:41  cri  Web Editor:Guo

      ថ្ងៃទី ៣ ខែ​មិថុនា នៅ​ក្រុង​ស៊ីអាន លោក Wang Yang ឧបនា​យករដ្ឋមន្ត្រី​ចិន​បាន​ចូលរួម​ពិព័រណ៌​អន្តរជាតិ​ស្តីពី​ផ្លូវ​សូត្រ​ឆ្នាំ ២០១៧ និង​ជា​វេទិកា​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​សី្ត​ពី​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​ទៀត​ផង ។ លោក​បាន​គូស​បញ្ជាក់​ថា គំនិត​ផ្តួច​ផ្តើម​របស់​លោក ស៊ី​ជីនភីង​ប្រធាន​រដ្ឋ​ចិន​ស្តីពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ​ជា​វិស្វកម្ម​សតវត្សរ៍​សម្រាប់​បង្កើត​សហគមន៍​វាសនា​រួម​តែ​មួយ​របស់​មនុស្សជាតិ ប្រទេស​ចិន​រីក​រាយ​រួម​គ្នា​ជា​មួយ​បណ្តា​ប្រទេស​តាម​បណ្តោយ​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ អនុវត្ត​មតិ​ឯកភាព​គ្នា​​​ដ៏​សំខាន់​និង​លទ្ធផល​ដែល​បាន​ឈាន​ដល់​ក្នុង​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដើម្បី​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឡើង​ដល់​កម្រិត​ថី្ម និង​ផ្តល់​សុខ​សុភមង្គល​កាន់​តែ​ច្រើន​ដល់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​តាម​បណ្តោយ​ផ្លូវ​សូត្រ ។

      លោក Wang Yang បាន​ចង្អុល​បង្ហាញ​ទៀត​ថា ពិព័រណ៌​អន្តរជាតិ​ស្តីពី​ផ្លូវ​សូត្រ​គឺ​ជា​វេទិកា​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​តភ្ជាប់​ជា​មួយ​គ្នា​នៃ​​តំបន់​ខាង​កើត កណ្តាល​និង​ខាង​លិច​របស់​ប្រទេស​ចិន​ផង ហើយ​ក៏​ជា​វេទិកា​សម្រាប់​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​តាម​បណ្តោយ​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ផង​ដែរ ។ សង្ឃឹម​ភាគីនានា​អាច​ប្រើ​ប្រាស់​ឲ្យ​បាន​ពេញ​លេញ​នូវ​តួនាទី​មាន​លក្ខណៈ​ជា​យន្តការ​នៃ​ពិព័រណ៌​អន្តរជាតិ​ស្តីពី​ផ្លូវ​សូត្រ និង​វេទិកា​សម្រាប់​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​សី្ត​ពី​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក ប្រមូល​ផ្តុំ​នូវ​មតិឯកភាព​គ្នា និង​រួម​គ្នា​ស្វែង​រក​ផលប្រយោជន៍​កាន់​តែ​ច្រើន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ