ថ្ងៃទី១៨ខែឧសភា ក្នុងសន្និសីទធ្វើបទបង្ហាញអំពីទេសចរណ៍របស់ឥណ្ឌូនេស៊ីដែលបើកធ្វើនៅក្រុងហ្វូចូវប្រទេសចិន ប្រទេសឥណ្ឌូនេស៊ីបានធ្វើបទបង្ហាញទៅកាន់បរទេសនូវផែនការអភិវឌ្ឍន៍ទេសចរណ៍ស្តីពីការកសាងកោះបាលីថ្មីចំនួន១០ ហើយសង្ឃឹមអាចគួបផ្សំជាមួយកាលានុវត្តភាពថ្មីដែលបានបង្ហាញចេញជាបន្តបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងឥណ្ឌូនេស៊ីនិងចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ សំដៅទាក់ទាញទេសចរចិនកាន់តែច្រើន។