ក្រសួង​ការ​បរទេស​ចិន​អះអាង​ថា​ចិន​និង​ហ្វីលីពីនអាច​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​វិស័យ​ធនធាន​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ
2017-05-19 14:36:14  cri  Web Editor:Zheng

     ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​លើក​សំណើ​ថា សង្ឃឹម​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នាជា​មួយ​ប្រទេស​ចិន​លើ​វិស័យ​ធនធាន​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ​នៅ​លំហ​សមុទ្រ​ពាក់​ព័ន្ធ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ទាក់​ទិន​នឹង​រឿង​នេះ លោក​Liu ZhengMin​អនុ​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្រុង​គុយ​យ៉ាង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ថា គោល​ជំហររបស់​ប្រទេស​ចិន​ក្នុង​បញ្ហា​នេះគឺ​មាន​ភាព​ជាក់​លាក់​ជាប់​រហូតមក យើង​សង្ឃឹម​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​វិស័យ​មួយ​ចំនួន នៅ​មុន​ពេល​រក​ឃើញ​ដំណោះ​ស្រាយ​ចុង​ក្រោយ​បំផុត​អំពីបញ្ហា​សមុទ្រ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​ហ្វីលីពីន​លើ​វិស័យ​ថាមពល​គឺ​មាន​អំណោយ​ផល​ដល់​ទ្វេភាគី​ទាំង​អស់។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ