មន្ត្រី​អង្គការ​សហប្រជាជាតិ​កោតសរសើរ​ប្រទេស​ចិន​ចំពោះ​ការ​គាំទ្រ​ចំពោះ​ការចរចា​អំពី​បម្រែបម្រួល​អាកាសធាតុ​ក្រុង​Bonn​​
2017-05-19 16:19:57  cri  Web Editor:Liu
ថ្ងៃទី១៨ ខែឧសភា លោកស្រីPatriciaEspinosaលេខាធិការប្រតិបត្តិនៃលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិបានថ្លែងថា គណៈប្រតិភូប្រទេសចិនបានគាំទ្រការងាររបស់លេខាធិការដ្ឋានដោយការលើកមតិយោបល់លក្ខណៈស្ថាបនាក្នុងការចរចាជុំទី១នៃការចរចាអំពីបម្រែបម្រួលអាកាសធាតុក្រុងBonnឆ្នាំ២០១៧ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវឲ្យប្រទេសហត្ថលេខីនៃអនុសញ្ញាប្រកាន់ខ្ជាប់ពាក្យសន្យារបស់ខ្លួននិងគាំពារកិច្ចព្រមព្រៀងប៉ារីស៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ