រសៀលថ្ងៃទី១៤ខែឧសភា លោកលីខឺឈាំងនាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីដែលអញ្ជើញមកប្រទេសចិនចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោកលីខឺឈាំងបានគូសបញ្ជាក់ថា ប្រទេសចិនរីករាយក្នុងការរួមសហការជាមួយប្រទេសរុស្ស៊ី ដើម្បីធ្វើការតភ្ជាប់រវាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយនិងសហព័ន្ធសេដ្ឋកិច្ចអាស៊ី–អឺរ៉ុបឲ្យបានល្អ ហើយបញ្ចូលកម្លាំងចលករថ្មីទៅក្នុងភាពចម្រុងចម្រើននិងការអភិវឌ្ឍនៃមហាដីគោកអាស៊ី–អឺរ៉ុប រហូតដល់កំណើនដោយនឹងនរនៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងការបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលបើកទូលាយនិងប្រកបដោយបរិយាបន្ន។