អ្នកជំនាញការ​ឥណ្ឌា​ថ្លែងថា​ កិច្ចប្រជុំ​សន្ទនាគ្នា​របស់​តំណាង​ជនជាតិ​ភាគតិច​នៃ​មហាសន្និបាត​ទាំងពីរ​របស់​ប្រទេសចិន​ឆ្នាំ២០១៧​បាន​បង្ហាញ​ឲ្យឃើញពី​សារសំខាន់​នៃ​ការងារ​ជនជាតិ​ប្រទេស​ចិន​
2017-03-14 14:37:19  cri  Web Editor:Sun Lingling
    លោក ​Pankaj ​Srivastava ​អ្នកជំនាញការ​ខាង​បញ្ហា​អាស៊ី​របស់​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា ​រដ្ឋាភិបាលចិន​យកចិត្តទុកដាក់​ជាខ្លាំង​លើ​ការងារ​ជនជាតិ​ជាប់​រហូតមក ​។ ​ក្នុង​មហាសន្និបាត​ទាំងពីរ​របស់​ប្រទេសចិន​នៅ​ឆ្នាំ២០១៧​ មិនគ្រាន់តែ​មាន​តំណាង​ជនជាតិ​ភាគតិច​ចូលរួម​ប៉ុណ្ណោះទេ​ ថែមទាំង​បាន​រៀបចំធ្វើ​កិច្ចប្រជុំ​សន្ទនាគ្នា​របស់​តំណាង​ជនជាតិ​ភាគតិច​ក្នុង​អំឡុងពេល​ធ្វើ​មហាសន្និបាត​ទាំងពីរ​ផងដែរ​ ។​ អ្នកដឹកនាំចិន​ដូចជា ​លោក ​Xi​ Jin​ping ​ប្រធានរដ្ឋចិន​ និង​លោក ​Li ​Ke​qiang​ នាយករដ្ឋមន្ត្រីចិន​ ជាដើម​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំសន្ទនា​គ្នានេះ​ ។ ​គ្រប់ពេលវេលា​ រដ្ឋាភិបាលចិន​និង​បក្សកុម្មុយនិស្ត​ចិន​បាន​យកចិត្តទុកដាក់​លើ​សាមគ្គីភាព​ជនជាតិ​និង​ការងារ​អភិវឌ្ឍន៍​តំបន់​ជនជាតិ​ ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ​ដែល​ជនជាតិ​ទាំង៥៦​ពួតដៃគ្នា​ឆ្ពោះទៅមុខ​ក្នុង​ដំណើរ​ផ្លូវ​បង្កើត​សង្គម​ធូរធា​ដោយ​គ្រប់ជ្រុងជ្រោយ​ឥត​ឈប់ឈរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ