ថ្ងៃទី១២ខែតុលា លោក Nie Chenxi អគ្គនាយកនៃអគ្គនាយកដ្ឋានសោតទូស្សន៍និងការបោះពុម្ពផ្សាយព័ត៌មានជាតិចិនបានថ្លែងនៅក្រុងភ្នំពេញថា សង្ឃឹមអាចចាត់ទុកឱកាសនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសកម្ពុជាដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងវិស័យវិទ្យុនិងទូរទស្សន៍រវាងប្រទេសចិននិងកម្ពុជា ដើម្បីជំរុញដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។
លោក Nie Chenxi បានថ្លែងដូចខាងលើនេះនៅពេលជួបពិភាក្សាការងារជាមួយលោកអ៊ុកប្រាថ្នា រដ្ឋមន្ត្រីស្តីទីនៃក្រសួងព័ត៌មានកម្ពុជា ។