ព្រឹកថ្ងៃទី២៣ខែមីនា បន្ទាប់ពីធ្វើជាអ្នកសម្របសម្រួលនៃកិច្ចប្រជុំថ្នាក់ដឹកនាំអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី១នៅក្រុងសានយ៉ាខេត្តហៃណានប្រទេសចិន លោកLi Keqiangនាយករដ្ឋមន្រ្តីចិនព្រមនិងលោកប្រាយុទ្ធនាយករដ្ឋមន្រ្តីថៃដែលជាប្រទេសសហប្រធាននៃកិច្ចប្រជុំ និងថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាមបានរួមគ្នាផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។
លោកLi Keqiangបានឧទ្ទេសនាមអំពីមតិឯកភាពនិងសមិទ្ធផលនៃកិច្ចប្រជុំថា ការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំថ្នាក់ដឹកនាំអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានប្រកាសនូវការកកើតនៃយន្តការសហប្រតិបត្តិការតាមបណ្តោយទន្លេឡានឆាំងនិងមេគង្គ ប្រការនេះប្រកបដោយសារដែលមានលក្ខណៈប្រវត្តិសាស្រ្តចំពោះការធ្វើឲ្យប្រទេសតាមបណ្តោយឡានឆាងនិងមេគង្គមានទំនាក់ទំនងកាន់តែជិតស្និទ្ធ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានមានខ្លឹមសារកាន់តែពេញលេញ។ បណ្តាប្រទេសនានាបានឯកភាពថា ក្រោមលក្ខខណ្ឌសម្រេចស្តីពីការគាំពារសុខសន្តិភាពក្នុងតំបន់ ធ្វើឲ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តលើគ្នាផ្នែកនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការប្រាស្រ័យទាក់ទងផ្នែកមនុស្សសាស្រ្ត បង្កើតជាគំរូថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងរវាងប្រទេសសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបង្កើតជាសហគមន៍រួមវាសនាតែមួយដែលមានភាពកាន់តែជិតស្និទ្ធ ដើម្បីធ្វើឲ្យតំបន់របស់ខ្លួនក្លាយទៅជាកម្លាំងដ៏សំខាន់សម្រាប់គាំពារសុខសន្តិភាពក្នុងតំបន់និងពិភពលោក ព្រមនិងរួមវិភាគទានថ្មីដល់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពសម្រាប់ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិផងដែរ៕