លោក ​Xi​ Jin​ping ​ប្រធាន​រដ្ឋចិន​បាន​មាន​ប្រសាសន៍​នៅ​ពេល​ចូលរួម​សន្និសីទ​ពេញ​អង្គ​របស់​គណៈប្រតិភូ​កងទ័ព​រំដោះ​ប្រជាមានិតុ​ចិន​ថា ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ការជំរុញ​ការច្នៃ​ប្រឌិត​ថ្មី​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជំរុញ​ការកសាង​ការការពារ​ជាតិ​និង​កងទ័ព​ដើម្បី​សម្រេច​ការបោះ​ជំហាន​មួយ​ថ្មី​
2016-03-14 14:47:28  cri  Web Editor:Sun Lingling
    រសៀល​ថ្ងៃ​ទី១៣​ខែ​មីនា​ ពេល​ចូលរួម​សន្និសីទ​ពេញ​អង្គ​របស់​គណៈប្រតិភូ​កងទ័ព​រំដោះ​ប្រជាមានិតុ​ចិន​នៃ​មហាសន្និបាតលើក​ទី៤​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ​លោក​ Xi​ Jin​ping​ អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋចិន​ និង​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ចិន​បាន​គូស​បញ្ជាក់​ថា ​ត្រូវ​ដាក់​បញ្ចូល​ការច្នៃ​ប្រឌិត​ថ្មី​ទៅ​ក្នុង​តួនាទី​ដ៏​សំខាន់​នៃ​សភាព​ទូទៅ​នៃ​ការអភិវឌ្ឍន៍​ការកសាង​កងទ័ព​ប្រទេស​ចិន ​ជំរុញ​ការកសាង​ការការពារ​ជាតិ​និង​កងទ័ព​ដោយ​ពឹង​ផ្អែក​លើ​កំណែ​ទម្រង់​និង​ការច្នៃ​ប្រឌិត​ថ្មី​ដើម្បី​សម្រេច​ការបោះ​ជំហាន​មួយ​ថ្មី ​ហើយ​គឺជា​គន្លឹះ​មួយ​ដែល​សម្រេច​អនាគត​និង​វាសនា​របស់​កងទ័ព​ប្រទេស​ចិន ​ចាំបាច់​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ការជំរុញ​ការច្នៃ​ប្រឌិត​ថ្មី​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ប្រកាន់​ខ្ជាប់​ស្តង់ដារ​នៃ​កម្លាំង​ប្រយុទ្ធ ​ខិតខំ​ប្រឹង​ប្រែង​ក្តាប់​ជាប់​ការច្នៃ​ប្រឌិត​ថ្មី​ផ្នែក​បញ្ញាញាន​ ក្តាប់​ជាប់​ការច្នៃ​ប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យា ​ការគ្រប់​គ្រង​វិទ្យាសាស្ត្រ​ ការប្រមូល​ផ្តុំ​មនុស្សសាស្ត្រ ​និង​ការច្នៃ​ប្រឌិត​ថ្មី​អនុវត្ត​ជាក់​ស្តែង​ ដឹកនាំ​និង​ជំរុញ​ការច្នៃ​ប្រឌិត​ថ្មី​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ដោយ​ការវាយ​ទម្លុះ​នូវ​ចំណុច​សំខាន់​ៗ​ ដើម្បី​បង្កើត​ស្ថានភាព​ថ្មី​ដែល​ធ្វើឲ្យ​កងទ័ព​មាន​ភាពខ្លាំងក្លា​និង​រីក​ចម្រើន​ឥត​ឈប់​ឈរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ