សន្និសីទ​លើក​ទី១៤​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី១២​បាន​បិទ​សម័យ​ប្រជុំ​
2016-03-01 14:51:25  cri  Web Editor:Sun Lingling
    រសៀល​ថ្ងៃ​ទី២៩​ខែ​កុម្ភៈ ​សន្និសីទ​លើក​ទី១៤​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី​១២​បាន​បិទ​សម័យ​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​ ។ ​លោក​ Yu​ Zheng​sheng ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ធ្វើ​ជា​អធិបតី​ហើយ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​នោះ​ថា ​មហាសន្និបាត​លើក​ទី៤​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី១២​ជិត​នឹង​សម្ពោធ​បើក ​មហាសន្និបាត​លើក​នេះ​គឺ​បើកធ្វើ​ក្នុង​ស្ថានការណ៍​ថ្មី​ដែល​ការកសាង​សង្គម​ធូរធា​ល្មម​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ឈាន​ចូល​ដំណាក់កាល​ផ្តាច់​ព្រ័ត្រ​ គឺ​មាន​សារសំខាន់​ខ្លាំង​ចំពោះ​ការបង្រួប​បង្រួម​គំនិត​ លើក​ទឹកចិត្ត​មនុស្ស​ និង​ប្រមូល​ផ្តុំ​កម្លាំង​ ។ ​មជ្ឈិម​បក្ស​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការបើក​ធ្វើ​មហាសន្និបាត​លើក​នេះ​ឲ្យ​បាន​ល្អ ​លោក​ Xi​ Jin​ping ​អគ្គលេខាធិការ​បាន​ចេញ​បទបញ្ជា​ប្រកប​ដោយ​ខ្លឹមសារ​ដ៏​សំខាន់​ ។ ​យើង​ត្រូវ​រៀន​សូត្រ​និង​យល់​ដឹង​យ៉ាង​ម៉ត់ចត់​ ហើយ​ក្តាប់​ជាប់​ការអនុវត្ត​ជាក់​ស្តែង​ឲ្យ​បាន​ល្អ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ