នៅល្ងាចថ្ងៃទី២១ខែវិច្ឆិកាតាមម៉ោងតំបន់ លោកLi Keqiangនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៨របស់ថ្នាក់ដឹកនាំចិន-អាស៊ាននៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុងកូឡាលំពួរ។ លោកLi Keqiangនិងលោកណាជីបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានអញ្ជើញជាអធិតបតីរួមនៃកិច្ចប្រជុំ ដោយបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅជាមួយភាគីនានាអំពីកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ព្រមនិងការអភិវឌ្ឍក្នុងតំបន់ ហើយបានឈានដល់មតិឯកភាពយ៉ាងទូលំទូលាយ។
ដើម្បីសម្រេចគោលដៅនៃការបង្កើតរួចនូវសហគមន៍សេដ្ឋកិច្ចតែមួយនៅឆ្នាំ២០២០ និងជំរុញសន្តិភាពនិងភាពសំបូររុងរឿងជាដរាបនៃតំបន់អាស៊ីបូព៌ា លោកLi Keqiangបានលើកសំណើរ៦ចំណុច៖
ទី១ បង្កើនថែមទៀតនូវការធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍរវាងចិន-អាស៊ានកកើតទៅជាយន្តការ។ ទី២ ពន្លឿនការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទី៣ ជំរុញឲ្យការផ្តួចផ្តើមគំនិតអំពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយតភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់។ ទី៤ ស្វែងរកការបើកធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពលអន្តរជាតិ។ ទី៥ រួមគ្នាលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ទី៦ ខិតខំជំរុញការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់។ ភាគីទាំង២ត្រូវតែឆ្លៀតឱកាសនៃ ៉ឆ្នាំសហប្រតិបត្តិការលើសមុទ្ររវាងចិននិងអាស៊ាន ៉ បន្តជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ៕