យុទ្ធសាស្ត្រ"​គ្រប់ជ្រុងជ្រោយ​ចំនួន​ ៤ "​នឹង​ជួយ​បើក​ទំព័រ​ថ្មី​នៃ​ទំនើបភាវូបនីយកម្ម​ខាង​ការគ្រប់គ្រង​ជាតិ​ចិន
2015-03-17 17:11:22  cri  Web Editor:Deng Qian

      មហាសន្និបាត​លើក​ទី បី នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២ ​បាន​បិទ​សម័យ​ប្រជុំ​ដោយ​គាប់ប្រសើរ​កាលពី​ថ្ងៃទី ១៥ មីនា​។ ​លោក ស៊ី ជីនភីង ​អ្នកដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​បាន​លើកឡើង​អំពី​ការរៀបចំ​យុទ្ធសាស្ត្រ "គ្រប់ជ្រុងជ្រោយ​ចំនួន ៤ " ​ជា​លើក​ដំបូង​កាលពី​ចុង​ឆ្នាំ ២០១៤ ​​ហើយ​បាន​ក្លាយ​ទៅ​ជា​គំនិត​ស្នូល​នៃ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នេះ។ ​​អ្នក​សង្កេតការណ៍​បាន​សម្គាល់​ថា  ​មហាសន្និបាត​ទាំង​ពីរ​​ប្រចាំ​ឆ្នាំ​នេះ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​និង​ស៊ី​ជម្រៅ​អពី​ការជំរុញ​អោយ​ដំណើរការ​ឈាន​ទៅ​មុខ​ដោយ​សម្រប​សម្រួល​នូវ​ការបង្កើត​សង្គម​ដែល​មាន​ជីវភាព​រស់​នៅ​ក្នុង​​កម្រិត​ធូរល្មម​ដោយ​គ្រប់ជ្រុងជ្រោយ ​ធ្វើ​កំណែទម្រង់​អោយ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុង​ជ្រោយ ​ជំរុញ​ការគ្រប់គ្រង​​តាម​នីតិរដ្ឋ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ ​និង​ការគ្រប់គ្រង​បក្ស​យ៉ាង​ម៉ឹងម៉ាត់​ដោយ​គ្រប់ជ្រុងជ្រោយ​ ​ដែល​នឹង​ជួយ​បើក​ទំព័រ​ថ្មី​ខាង​ទំនើបភាវូបនីយកម្ម​ខាង​ការ​គ្រប់គ្រង​ជាតិ​របស់​ប្រទេស​ចិន។

      អ្នក​សង្កេត​ការណ៍​បាន​យល់ឃើញ​ថា   ​បើ​ពន្យល់​អំពី​យុទ្ធសាស្ត្រ​ "គ្រប់ជ្រុងជ្រោយ​ចំនួន ៤ "​តាមរយៈ​ខ្លឹមសារ​នៃ​មហាសន្និបាត​ទាំង​ពីរ​នៃ​ឆ្នាំ​នេះ​អាច​មើលឃើញថា  ​អត្ថន័យ​ជ្រាលជ្រៅ​នៃ​យុទ្ធសាស្ត្រ​នេះ​គឺ​សំដៅ​ទៅលើ​គំនិត​អនុវត្ត​គោលនយោបាយ​ដែល​យក​មនុស្ស​ជា​ស្នូល​  ​ហើយ​ឆ្លង​តាម​មតិឯកភាព​ដែល​បង្កើត​ឡើង​ដោយ​តំណាង​និង​សមាជិក​មហាសន្និបាត​ទាំង​អស់ ​។ យុទ្ធសាស្ត្រ​ "គ្រប់ជ្រុងជ្រោយ​ចំនួន ៤" ​នឹង​អាច​សម្របសម្រួល​ថែមមួយ​កម្រិត​ទៀត​នូវ​ការអភិវឌ្ឍន៍​និង​ការកំណែទម្រង់ ​ការគ្រប់គ្រង​បក្ស​និង​ការគ្រប់គ្រង​ជាតិ ​កិច្ចការផ្ទៃក្នុង​និង​គោលនយោបាយ​ការទូត​ ​គោលដៅ​ចុង​បំផុត​គឺ​ដើម្បី​ផ្តល់​ជា​វិភាគទាន​និង​សុភមង្គល​កាន់តែ​ច្រើន​ដល់​ប្រជាជន​ចិន​ដែល​មាន​ចំនួន​ជាង​ ១៣០០ ​លាន​នាក់។ ​យុទ្ធសាស្ត្រ"គ្រប់​ជ្រុង​ជ្រោយ​ចំនួន ៤ "​គឺជា​កូន​សោ​មួយ​សម្រាប់​ប្រទេស​ចិន​ឈាន​ទៅកាន់​ភាពរុងរឿង​និង​ថ្កុំថ្កើង ​ហើយ​នៅ​ឆ្នាំ ២០១៥  ប្រទេស​ចិន​នឹង​បើក​ទំព័រ​ថ្មី​ក្នុង​​ការធ្វើ​អោយ​មាន​ទំនើបភាវូបនីយកម្ម​ខាង​ការ​គ្រប់គ្រង​ជាតិ​៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ