មហាសន្និបាត​លើក​ទី​៣​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​បាន​បិទ​សម័យ​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​
2015-03-16 16:19:29  cri  Web Editor:Sun Lingling

ថ្ងៃ​ទី​១៥​ខែ​មីនា​ មហាសន្និបាត​លើក​ទី​៣​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១២​បាន​បិទ​សម័យ​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​ ។ ​មហាសន្និបាត​បាន​អនុម័ត​លើ​របាយការណ៍​ការងារ​នៃ​រដ្ឋាភិបាល​និង​របាយការណ៍​ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ជា​ដើម​ ហើយ​បាន​បោះ​ឆ្នោត​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នីតិបញ្ញត្តិ​ ​បន្ទាប់​មក ​​លោក​ Xi​ Jin​ping ​ប្រធាន​រដ្ឋ​ចិន​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​របស់​ប្រធានរដ្ឋ​លេខ​ទី​២០​ព្រម​និង​ប្រកាស​ជា​ផ្លូវការ​ផង​ដែរ ។

បន្ទាប់​ពី​មហាសន្និបាត​បាន​សម្រេច​របៀប​វារៈ​គ្រប់​ចំណុច​រួច​មក​ ​លោក​ Zhang​ De​jiang​ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​សុន្ទរកថា ​។ ​លោក​ថ្លែង​ថា ​លទ្ធផល​សំខាន់​មួយ​នៃ​មហាសន្និបាត​លើក​នេះ​គឺ​ពិគ្រោះ​ពិភាក្សា​អនុម័ត​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នីតិបញ្ញត្តិ​ គឺ​មាន​អត្ថន័យ​សំខាន់​ចំពោះ​ការបំពេញ​ប្រព័ន្ធ​ច្បាប់​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​របស់​ប្រទេស​​ចិន​និង​កសាង​ប្រទេស​សង្គមនិយម​ដែល​គ្រប់​គ្រង​ដោយ​នីតិរដ្ឋ ។

លោក ​Zhang​ De​jiang ​បង្ហាញ​ថា ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​ការដើរ​តាម​ផ្លូវ​គ្រប់​គ្រង​តាម​នីតិរដ្ឋ​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​របស់​​ប្រទេស​ចិន​ ជំរុញ​កំណែ​ទម្រង់​ក្រោម​នីតិរដ្ឋ​ បំពេញ​បន្ថែម​ការគ្រប់​គ្រង​តាម​នីតិរដ្ឋ​ក្នុង​កំណែ​ទម្រង់ ​ដើម្បី​សម្រេច​ការសម្រេច​​​កំណែ​ទម្រង់​និង​ការសម្រេច​ចិត្ត​​ខាង​នីតិ​បញ្ញត្តិ​ក្នុង​ការ​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក ។

    លោក​ Zhang ​De​jiang​ ថ្លែង​ថា​ ការអភិវឌ្ឍន៍​នយោបាយ​ប្រជាធិបតេយ្យ​សង្គមនិយម​ ចាំ​បាច់​ត្រូវតែ​បង្កើន​ការទាក់​ទង​ជា​មួយ​ប្រជាពលរដ្ឋ​ អនុវត្ត​ភារកិច្ច​ដើម្បី​ប្រជាពលរដ្ឋ ​បម្រើ​ប្រជាពលរដ្ឋ​ ទទួល​ការពិនិត្យ​អង្កេត​ពី​ប្រជាពលរដ្ឋ​ដោយ​ស្វ័យប្រវត្ត ​ប្រមូល​កម្លាំង​វិជ្ជមាន​ដ៏​ធំ​សម្បើម​សម្រាប់​ជំរុញ​ការអភិវឌ្ឍន៍​នៃ​កិច្ចការ​បក្ស​និង​ប្រទេសជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ