ព្រឹកថ្ងៃទី ១២ ខែមីនា នៅវិមានសភាប្រជាជន មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានបើកធ្វើសន្និសីទពេញអង្គលើកទី៣ ដើម្បីស្តាប់និងពិនិត្យពិភាក្សាចំពោះរបាយការណ៍ការងាររបស់តុលាការប្រជាជនជាន់ខ្ពស់និងរបាយការណ៍ការងាររបស់សាលាអយ្យការប្រជាជនជាន់ខ្ពស់ ។
អ្នកដឹកនាំរដ្ឋនិងបក្សមានលោក Xi Jinping លោក Li Keqiangលោក Zhang Dejiangលោក YuZhengshengលោក Liu Yunshan លោក Wang Qishan និងលោកZhangGaoli ជាដើមបានអញ្ជើញចូលរួមក្នុងសន្និសីទលើកនេះ ។ លោក Zhou Qiang ប្រធានតុលាការប្រជាជនជាន់ខ្ពស់បានធ្វើរបាយការណ៍ការងារសំខាន់របស់តុលាការប្រជាជនជាន់ខ្ពស់ឆ្នាំ២០១៤និងផែនការការងារសម្រាប់ឆ្នាំ ២០១៥ ។
លោក Cao Jianming ប្រធានសាលាអយ្យការប្រជាជនជាន់ខ្ពស់បានធ្វើរបាយការណ៍ការងារសំខាន់របស់សាលាអយ្យការប្រជាជនជាន់ខ្ពស់ឆ្នាំ២០១៤និងផែនការការងារសម្រាប់ឆ្នាំ ២០១៥ ។