នាពេលកន្លងទៅនេះ ក្រសួងហិរញ្ញវត្ថុប្រទេសចិនបានប្រកាសសេចកី្តព្រាងថវិកាឆ្នាំ ២០១៥ បានបង្ហាញឲ្យឃើញថា ការចំណាយខាងថវិកាយោធារបស់មជ្ឈិចចិនគឺ ៨សែន ៨ម៉ឺន ៦ពាន់ ៨រយ ៩៨លានយ៉ានប្រាក់ចិន បានកើនជាង ១០.១% ។ នៅពេលទទួលសម្ភាសន៍ អ្នកជំនាញការប្រទេសជាច្រើនបានសម្គាល់ថា ដោយគិតពីកត្តាក្នុងវិស័យជាច្រើន ប្រទេសចិនបង្កើនថវិកាចំណាយលើផ្នែកយោធាគឺសមហេតុផល ។
លោក Ikram Segal អ្នកស្រាវជ្រាវនៃមនី្ទរស្រាវជ្រាវរបស់ប្រទេសប៉ាគីស្ថានបានសម្គាល់ថា ការដែលប្រទេសចិនបង្កើនថវិកាចំណាយលើផ្នែកយោធា គឺដោយសារគិតពីកត្តាមួយចំនួនដូចជា កត្តាប្រជាជន ទំហំផ្ទៃដីប្រទេសចិននិងការបង្កើនឥទិ្ធពលលើផ្ទៃអន្តរជាតិជាដើម ។ លោកយល់ឃើញថា ថវិកាចំណាយលើផ្នែកយោធារបស់ប្រទេសចិនគឺសមហេតុផល ។
លោក Vasile Kashin អ្នកជំនាញការនៃមជ្ឍមណ្ឌលវិភាគយុទ្ធសាស្ត្រនិងបចេ្ចកវិទ្យារបស់ប្រទេសរុស្ស៊ីបានថ្លែងថា ប្រទេសចិនកំពុងធ្វើការកែទំរង់ដោយមានទ្រង់ទ្រាយធំក្នុងវិស័យកងទ័ពជាដើម ដូច្នេះហើយ ត្រូវបង្កើនការចុះប្រាក់ទុនយ៉ាងច្រើនសម្បើមក្នុងការបង្វឹតបង្ហាត់ខាងយោធា និងលើកកំពស់ផលអនុគ្រោះសំរាប់ជ្រើសរើសកងទ័ពជាដើម ។ ក្នុងរយៈពេលជាយូរអង្វែងកន្លងមកនេះ ការងារខាងវិស័យទាំងនេះ បានអន់ថយជាងនឹងកំណើនសេដ្ឋកិច្ចជាតិ នេះគឺជាមូលហេតុមួយដែលអត្រាកើនឡើងនៃថវិកាចំណាយលើផ្នែកការពារជាតិខ្ពស់ជាងល្បឿនកំណើនសេដ្ឋកិច្ច ៕