ប្រធានរដ្ឋចិនបានថ្លែងថាភូមិភាគស្វយ័តក្វាំងស៊ីត្រូវតែពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
2015-03-09 16:00:18  cri  Web Editor:Wang Zhaojun

      

     ថ្ងៃទីខែមីនា​ លោក​Xi Jinping​ប្រធានរដ្ឋចិនបានចូលរួមការពិនិត្យពិភាក្សាជាមួយគណប្រតិភូក្វាំងស៊ី លោកបង្ហាញថា​ ភូមិភាគ​ស្វយ័ត​ក្វាំងស៊ីត្រូវតែពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននិងបង្កើតវេទិកាបើកចំហចំពោះខាងក្រៅដោយគ្រប់ជ្រុងជ្រោយតាមឆ្នេរសមុទ្រនិងតាមបណ្តោយទន្លេ

      លោក​Xi Jinping​បានចង្អុលបង្ហាញាថា​ តាមដំណើរដែលប្រទេសជាតិជំរុញការកសាងខ្សែ​ក្រវាត់​មួយនិងផ្លូវមួយ​ ភូមិភាគ​ស្វយ័ត​ក្វាំងស៊ីទទួលបានឱកាសសម្រាប់ការអភិវឌ្ឍន៍ដែលមានលក្ខណៈប្រវត្តិសាស្រ្តក្រោម​យន្តការ​​ដែលបើកចំរចំពោះខាងក្រៅរបស់ប្រទេសជាតិ ត្រូវពន្លឿនការបង្កើត​​យន្តការ​​ថ្មីនៃកិច្ចសហប្រតិបត្តិការនិងបើកចំហរដែលប្រឈមមុខចំពោះផ្ទៃក្នុងនិងអន្តរជាតិ​ អនុវត្តយុទ្ធសាស្រ្តបើកចំហ​ដែកាន់តែសកម្មនិងម្ចាស់ការ​ បង្កើតប្រព័ន្ធសេដ្ឋកិច្ចប្រភេទបើកចំហដែលកាន់តែមានកម្លាំងរស់រវើក​​ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន​ ព្រមទាំងបង្កើតវេទិកា​​បើកចំហរចំពោះខាងក្រៅដោយគ្រប់ជ្រុងជ្រោយតាមឆ្នេរសមុទ្រនិងតាមបណ្តោយទន្លេ

      លោក​Xi Jinping​បានថ្លែងទៀតថា​ ត្រូវតែបំពេញការងារជួយជ្រោមជ្រែង​ក្នុង​តំបន់ក្រីក្រឲ្យបានល្អ​ ​ឆ្លងតាមរយៈការជួយតំបន់ក្រីក្រលើកកម្ពស់​សុខភាព​​និងចំ​ណេះដឹង​ខាង​​វប្បធម៌ព្រមទាំងសមត្ថភាព​ស្វែង​​រកការងារធ្វើដើម្បី​ជា​មធ្យោបាយដ៏ប្រាកដប្រជាសម្រាប់ឲ្យកុមារទទួលបានការធំធាត់ឡើងតាមរយៈការរៀនសូត្រនិងយុវជនកែប្រែជោគវាសនាតាមរយៈការបំពេញការងារគ្រប់ប្រភេទ

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ