រសៀលថ្ងៃទី ៨ ខែមិនា មហាសន្និបាតលើកទី ៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានបើកធ្វើសន្និសីទពេញអង្គលើកទី ២ នៅវិមានសភាប្រជាជន ដោយបានទទួលការផ្តល់សិទ្ធិពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang De Jiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើរបាយការណ៍ជូនអង្គមហាសន្និបាត ។សន្និសីទនៅបានស្តាប់ការបញ្ជាក់អំពីសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលើច្បាប់តាក់តែងច្បាប់ទៀតផង ។
ក្នុងរបាយការណ៍ លោកZhang De Jiang បានបញ្ជាក់ថា យើងបានយល់ដឹងយ៉ាងច្បាស់ថា ការងាររបស់គណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននៅឋិតមានគម្លាតនិងគុណវិបត្តិខ្លះ ។ យើងនឹងទទួលការត្រួតពិនិត្យពីតំណាងប្រជាជននិងមហាជន ស្តាប់សំណើនិងមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន បង្កើននិងកែលំអការងាររបស់សភាតំណាងប្រជាជនដោយឥតឈប់ឈរ ដើម្បីប្រើសិទ្ធិអំណាចនិងបំពេញភារកិច្ចតាមច្បាប់ឲ្យបានកាន់តែល្អប្រសើរ ។
ដោយទទួលបានការផ្តល់សិទ្ធិពីគណៈកម្មាធិការអចិន្ត្រៃយ៍ពីសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Jian Guo អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសបានធ្វើសេចក្តីបញ្ជាក់អំពីសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលើច្បាប់តាក់តែងច្បាប់ ។ លោក Li Jian Guo បានថ្លែងថា ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការធ្វើកំណែទម្រង់ដោយមានភាពស៊ីជម្រៅឥតឈប់ឈរ ។ ការងារតាក់តែងច្បាប់ដែលប្រទេសចិនកំពុងអនុវត្តនៅពេលបច្ចុប្បន្នបានប្រឈមមុខនិងសភាពការណ៍ថ្មី បញ្ហាថ្មីជាច្រើនដែលត្រូវធ្វើការស្រាវជ្រាវនិងដោះស្រាយ ដូច្នេះ ការធ្វើវិសោធនកម្មលើច្បាប់តាក់តែងច្បាប់គឺមានភាពចាំបាច់យ៉ាងខ្លាំង ។