ថ្ងៃទី ៨ ខែមិនា លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមិនរងឥទ្ធិពលពីសភាពការណ៍អន្តរជាតិប្រែប្រួល ហើយក៏មិនដៅចំពោះភាគីទីបីណាដែរ ។ ភាគីទាំងពីរចិននិងរុស្ស៊ីបានបង្កើតឡើងការជឿទុកចិត្តខាងផ្នែកគ្នាយុទ្ធសាស្ត្រដ៏រឹងមាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំនិងនឹងនរ ។
ថ្ងៃទី ៨ ខែមិនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានធ្វើសន្និសីទអ្នកកាសែត ពេលឆ្លើយតបសំនួរពីអ្នកកាសែត លោក Wang Yi បានថ្លែងថា ដោយសារប្រទេសចិននិងរុស្ស៊ីបានបង្កើតឡើងនូវការជឿទុកចិត្តគ្នាលើផ្នែកយុទ្ធសាស្ត្រដ៏រឹងមាំ ធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកាន់តែមានភាពចាស់ទុំនិងនឹងនរ ។ ធ្វើជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសចិននិងរុស្ស៊ីមានប្រពៃណីល្អដែលគាំទ្រគ្នាទៅវិញទៅមក មិត្តភាពរវាងប្រជាជនទាំងពីរក៏បានផ្តល់ជាមូលដ្ឋានសំរាប់មតិប្រជាជនដ៏រឹងមាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ ។
លោក Wang Yi បានបង្ហើបថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ីឆ្នាំនេះនឹងមានលទ្ធផលថ្មីជាច្រើន ។ យើងនឹងខំប្រឹងប្រែងដើម្បីសម្រេចគោលដៅដែលទឹកបា្រក់ពាណិជ្ជកម្មទ្វេភាគីនឹងដើរដល់ ១ សែនលាន ដុល្លារអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃខ្សែរក្រវ៉ាត់សេដ្ឋកិច្ចតាមផ្លូវសូត្រហើយចាប់ផ្តើមទំនាក់ទំនងគ្នា បើកការដ្ឋានសាងសង់បំពង់ឧស្ម័នធម្មជាតិខ្សែរខាងកើត ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃកម្មវិធីឧស្ម័នធម្មជាតិខ្សែរខាងលិចជាដើម ។
លោក Wang Yi បានថ្លែងទៀតថា ចិននិងរុស្ស៊ីសុទ្ធតែជាប្រទេសប្រឹក្សាភិបាលអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យើងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលលើផ្នែកយុទ្ធសាស្ត្រជាមួយគ្នាដើម្បីគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ។