លោក ​Wang ​Yi ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ពី​ការ​កសាង​កោះ​និង​ថ្មប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា អោយ​តែ​ស្រប​ច្បាប់​និង​សមហេតុ​សមផល យើង​ក៏​មាន​សិទ្ធិ​ធ្វើ
2015-03-08 16:11:19  cri  Web Editor:Xu

       ថ្ងៃទី ​៨ ​ខែ​មិនា លោក ​Wang ​Yi ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​ធ្វើ​ការ​កសាង​ជា​ចាំបាច់​ក្នុង​តំបន់​កោះ​និង​ថ្មប៉ប្រះទឹក​របស់​ខ្លួន មិន​ដៅ​ចំពោះ​ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ភាគី​ណាមួយ​ទេ "សំខាន់​អោយ​តែ​ជា​រឿង​ស្រប​ច្បាប់​និង​សមហេតុ​សមផល យើង​ក៏​មាន​សិទ្ធិ​ទៅ​ធ្វើ​ដែរ" ។

       ថ្ងៃ​ទី ​៨ ​ខែ​មិនា មហាសន្និបាត​លើក​ទី ​៣ ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២ ​បាន​ធ្វើ​សន្និសីទ​កាសែត ពេល​ឆ្លើយ​តប​សំនួរ​ពី​អ្នក​កាសែត លោក ​Wang ​Yi ​បាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​បន្ត​គាំពារ​អោយ​បាន​ល្អ​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បន្ត​ខិតខំ​ប្រឹងប្រែង​ឆ្លង​តាម​រយៈ​សន្ទនា​និង​ពិគ្រោះ​ពិភាក្សា​ផ្ទាល់​ដើម្បី​ដោះស្រាយ​ការ​វិវាទ​ដោយ​សន្តិភាព បន្ត​ដើរ​តួនាទី​ដ៏​មាន​លក្ខណៈ​កសាង​សម្រាប់​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ