លោក Zhang Zhijun ​៖ ​ត្រូវ​​ខិតខំ​បន្ថែម​ទៀត​ដើម្បី​​ធ្វើ​អោយ​បាន​ល្អ​នូវ​ការងារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់
2015-03-07 16:25:08  cri  Web Editor:Deng Qian

      ថ្ងៃទី ៦  ខែ​មីនា  ​លោក Zhang Zhijun ​ប្រធាន​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​មជ្ឈឹម​បក្ស​កម្មុយនិស​ចិន​ និង​ជា​ប្រធាន​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៃ​ក្រុម​តៃវ៉ាន់​ទាំង​អស់​ដែល​​អញ្ជើញ​​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី ៣ ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២។  ​​បន្ទាប់​ពី​បាន​ស្តាប់​ការបញ្ចេញ​មតិ​របស់​តំណាង​គ្រប់រូប  លោក​បាន​ថ្លែង​ថា​  ​សន្ទរកថា​ដ៏​សំខាន់​ស្តីអំពី​កិច្ចការ​តៃវ៉ាន់​ថ្មី​បំផុត​របស់​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​មជ្ឈឹម​បក្ស​កម្មុយនិស​ចិន​​​បាន​ចង្អុល​យ៉ាង​ច្បាស់​នូវ​ទឹសដៅ​ធ្វើ​ការងារ​ចំពោះ​តៃវ៉ាន់   ​ដូចនេះ  ​យើង​ត្រូវ​ខិតខំ​រៀនសូត្រ​​និង​យល់ច្បាស់​យ៉ាង​ជ្រាលជ្រៅ​ហើយ​និង​អនុវត្ត​។  ​ត្រូវ​​ខិតខំ​ធ្វើ​អោយ​បាន​ល្អ​នូវ​ការងារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់។

      លោក  Zhang Zhijun ​បាន​ថ្លែង​ថា  ​ថ្ងៃទី ៤ ​ខែ​មីនា​  ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​មជ្ឈឹម​បក្ស​កម្មុយនិស​ចិន​បាន​ថ្លែង​សន្ទរកថា​ដ៏​មាន​សារៈ​​សំខាន់​ស្តីអំពី​ការងារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់។  ​ថ្ងៃទី ៥  ខែមីនា  ​​លោក លី ខឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​​ការអធិប្បាយ​ថែម​ទៀត​អំពី​ការងារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​ក្នុង​ពេល​លោក​ថ្លែង​របាយការណ៍​ការងារ​​រដ្ឋាភិបាល​ចិន​។  ​សន្ទរកថា​និង​របាយការណ៍​ទាំង​នេះ ​បាន​បង្ហាញ​​​ ​នូវ​គោល​លំនាំ​មូលដ្ឋាន​ ​របស់​បក្ស​និង​រដ្ឋាភិបាល​អំពី​ការបន្ត​ជំរុញ​ការអភិវឌ្ឍន៍​ដោយ​សន្តិភាព​នៃ​ទំនាក់ទំនង​ត្រើយ​ទាំង​សងខាង​ ​​គោលជំហ​ច្បាស់លាស់​ដែល​ប្រឆាំង​យ៉ាង​ដាច់ខាត​ទៅនឹង​ទង្វើ​​បំបែក​បំបាក់​ចង់​អោយ​ "​តៃវ៉ាន់​ឯករាជ្យ​ " ​និង​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​ការសម្រេច​ការងើបឡើងវិញ​របស់​ជនជាតិ​និង​ការបង្រួប​បង្រួម​មាតុប្រទេស​ដោយ​សន្តិភាព។  ​សន្ទរកថា​និង​របាយការណ៍​មាន​លក្ខណៈ​ដៅចំពោះ​យ៉ាង​ជាក់ច្បាស់​ចំពោះ​សភាពការណ៍​ថ្មី​ៗ​សម្រាប់​ទំនាក់​ទំនង​ត្រើយ​ទាំង​សងខាង  ​បាន​ចង្អុល​យ៉ាង​ច្បាស់​នូវ​ការធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ ​ហើយ​បាន​នាំមក​នូវ​ការឆ្លើយតប​ដ៏​សកម្ម​និង​កក់ក្តៅ​របស់​​ត្រើយ​ទាំង​សងខាង​និង​​សហគមន៍អន្តរជាតិ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ