ថ្ងៃទី ៧ ខែមីនា លោក Gao Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសិទប្រកាសព័ត៌មាននៃមហាសន្និបាតលើកទី ៣ របស់សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ ថា បន្ទាប់ពីការចរចាដែលមានលក្ខណៈជាក់ស្តែងចំនួន ៩ វគ្គ ប្រទេសចិននិងអាមេរិកបានសម្រេចជាមូលដ្ឋាននូវការងាចរចាជាលាយលក្ខអក្សរនៃកិច្ចព្រមព្រៀងវិនិយោគទុន។
ការចរចានៃកិច្ចព្រមព្រៀងវិនិយោគទុនរវាងចិននិងអាមេរិកជាការចរចាដ៏សំខាន់រវាងប្រទេសចិននិងប្រទេសអាមេរិកក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរនិងតួអង្គសេដ្ឋកិច្ចធំទីមួយលើពិភពលោក។ លោក Gao Hucheng បានថ្លែងថា ពេលណាចិននិងអាមេរិកបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុន នោះនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ច្បាប់វិនិយោគទុននៅទូទាំងពិភពលោក។
ក្រៅពីនេះ លោក Gao Hucheng ក៏បានឧទ្ធេសនាមអំពីសភាពវិវឌ្ឍន៍ដំណើរការចរចាកិច្ចព្រមព្រៀងវិនិយោគទុនរវាងចិននិងអឺរ៉ុបផងដែរ។ លោកបានថ្លែងអោយដឹងថា ការចរចារវាងចិននិងអឺរ៉ុបបានឈានចូលដល់វគ្គទី ៤ ហើយ។ ភាគីចិនទើបទទួលបានលាយលក្ខអក្សរនៃការចរចារបស់ភាគីអឺរ៉ុបដែលទើបអនុម័តដោយអង្គការដឹកនាំសម្ព័ន្ធអឺរ៉ុបអាណត្តថ្មី។ ការចរចារវាងចិននិងអឺរ៉ុបនៅមិនទាន់បើកដំណើរការចរចាជាលាយលក្ខអក្សរនៅឡើយ ភាគីចិននឹងបង្កើនល្បឿននៃដំណើរការចរចាជាលាយលក្ខអក្សរជាមួយសហសេវិកទ្វីបអឺរ៉ុប៕