ថ្ងៃទី ៧ ខែមិនា នៅក្នុងសន្និសីទប្រកាសព័ត៌មានមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ លោក Gao Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការចរចាអំពីការលើកកំពស់នៃតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានជាការងារបឋមនៃការកសាងតំបន់ពាណិជ្ជកម្មសេរីឆ្នាំនេះ ។
លោក Gao Hucheng បានថ្លែងថា ការដែលប្រទេសចិនកសាងតំបន់ពាណិជ្ជកម្មសេរីដោយសារបណ្តាញតំបន់ពាណិជ្ជកម្មសេរី ដែលពឹងផ្អែកទៅលើប្រទេសជិតខាង បានគ្របដណ្តប់ទៅលើ "ផ្លូវមួយនិងខ្សែរក្រវាត់មួយ" និងបង្កើតស្តង់ដារខ្ពស់ដែលប្រឈមទូទាំងពិភពលោក ។ ការចរចាដើម្បីលើកកំពស់នូវតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ាននិងចិនជាការងារចំបងនៃការកសាងតំបន់ពាណិជ្ជកម្មសេរីឆ្នាំនេះ ។ ការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីរវាងភាគីចិននិងអាស៊ីខាងត្បូង អាស៊ីកណ្តាល ព្រមទាំងទ្វីបអាហ្វ្រីក អាមេរិកឡាទីន តំបន់និងប្រទេសមួយចំនួននៃទ្វីបអឺរ៉ុប មានខ្លះកំពុងធ្វើការស្រាវជ្រាវ ខ្លះទៀតកំពុងធ្វើការពិគ្រោះពិភាក្សា ដោយឡែកមានខ្លះបានចាប់ដំណើរការចរចាហើយ ។
លោក Gao Hucheng បានថ្លែងទៀតថា ប្រទេសចិននិងកូរ៉េខាងត្បូងបានបញ្ចប់ការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីហើយនឹងចុះហត្ថលេខានៅក្នុងឆ្នាំនេះ លើមូលដ្ឋាននេះ ជំរុញនិងពន្លឿនការចរចាអំពីការកសាងតំបន់ពាណិជ្ជកម្មសេរីរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងថែមមួយកម្រិតទៀត ។