រសៀលថ្ងៃទី៥ខែមីនា សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនមានលោក Xi Jinping លោក Zhang Dejiang លោក Yu Zhengsheng លោក Liu Yunshan និងលោក Wang Qishan បានចូលរួមការពិនិត្យពិភាក្សាតាមក្រុមមួយចំនួនដែលចូលរួមមហាសន្និបាតលើកទីបីនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ ។
លោក Xi Jinping បានគូសបញ្ជាក់នៅពេលលោកចូលរួមការពិនិត្យពិភាក្សាតាមក្រុម Shang hai នៃមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ថា ក្រុង Shang hai ត្រូវអនុលោមតាមយុទ្ធសាស្ត្រដែលកសាងសង្គមធូរលម្មដោយគ្រប់ជ្រុងជ្រោយ ធ្វើកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ គ្រប់គ្រងប្រទេសតាមច្បាប់ដោយគ្រប់ជ្រុងជ្រោយនិងគ្រប់គ្រងបក្សកុម្មុយនិស្តចិនយ៉ាងម៉ឺងម៉ាត់ដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់វិភាគទានកាន់តែធំចំពោះសភាពទូទៅដ៏នឹងនរនៃកំណែទម្រង់និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។
លោក Zhang Dejiang បានចូលរួមការពិនិត្យពិភាក្សារបស់ក្រុមខេត្ត Zhe jiang ។ លោកវែកញែកថា ត្រូវគ្រោងគម្រោងការនិងជំរុញការងារគ្រប់ខនៅជុំវិញ" យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយទាំង៤" ត្រូវក្តាប់ជាប់ការអភិវឌ្ឍន៍ដែលជាភារកិច្ចសំខាន់ទីមួយនេះ ជំរុញសង្គមសេដ្ឋកិច្ចរីកចម្រើនជានិរន្តរភាពនិងល្អបរិសុទ្ធ ។
លោក Yu Zhengsheng បានចូលរួមការពិនិត្យពិភាក្សានៃក្រុមខេត្ត Hu bei ។ លោក Yu Zhengsheng ថ្លែងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចបានឈានចូលសភាពធម្មតាថ្មី ជាការវិនិច្ឆ័យខាងយុទ្ធសាស្ត្រដ៏ធំសំខាន់ដែលមជ្ឈិមបានធ្វើតាមយុគសម័យ ។ សង្ឃឹមថា ខេត្ត Hu bei ត្រូវយល់ដឹងភាពធម្មតាថ្មី ណែនាំសភាពធម្មតាថមី បង្កើនល្បឿនកែប្រែរូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតប្រព័ន្ធឧស្សាហកម្មទំនើបដែលសមស្របនិងតម្រូវការនៃទីផ្សារនិងមានអាទិភាពបង្គួរ ។
លោក Liu Yunshan បានចូលរួមការពិនិត្យពិភាក្សានៃក្រុមម៉ុងហ្គោលីខាង ។ លោក Liu Yunshan ថ្លែងថា ត្រូវយល់ដឹងយ៉ាងជ្រាលជ្រៅថា ភាពធម្មតាថ្មីជាមហាឡូហ្សិចនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចចិន យកស្មារតីកែទម្រង់និងច្នៃប្រឌិតថ្មីដោះស្រាយបញ្ហាលំបាកខាងការអភិវឌ្ឍន៍ ហើយខំប្រឹងប្រែងរកឃើញនិងប្រើប្រាស់ឱកាសថ្មីដែលបង្កប់ក្នុងសភាពធម្មតាថ្មី ។
លោក Wang Qishan បានចូលរួមការពិនិត្យពិភាក្សានៃក្រុមប៉េកាំង ។ លោកបានគូសបញ្ជាក់ថា ត្រូវជំរុញ" យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយទាំង៤"ដោយស៊ីសង្វាក់គ្នា ប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់និងតាមច្បាប់ដោយគ្រប់ជ្រុងជ្រោយ ៕