ថ្ងៃទី ៥ ខែមីនា លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ ។ ថ្ងៃដដែល ប្រព័ន្ធសារព័ត៌មានសំខាន់ប្រទេសអាមេរិកសុទ្ធតែបានយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការនេះ។
កាសែត «The Wall Street Journal» បានចុះផ្សាយព័ត៌មានថា អ្នកដឹកនាំប្រទេសចិនជ្រើសរើសយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចបែបណា នឹងជះឥទ្ធិពលខុសៗគ្នាដល់សភាពការណ៍សេដ្ឋកិច្ចទូទាំងពិភពលោក។ បើអស់លោកផ្តោតសំខាន់ទៅលើកំណើនសេដ្ឋកិច្ចរយៈពេលខ្លី នោះនឹងអំណោយផលដល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងជាប់គាំងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចអឺរ៉ុបនិងអស្ថិរភាពនៃនិន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ក៏ប៉ុន្តែ វាក៏នឹងធ្វើអោយមជ្ឈដ្ឋានបរទេសសង្ស័យថាតើប្រទេសចិនអាចក្លាយជាម៉ាស៊ីននាំមុខរយៈពេលយូរក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឬក៏អត់។
កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ បានចុះផ្សាយព័ត៌មាននៃទីភ្នាក់ងារ AP អាមេរិកថា លោក លី ខឺឈាំង បានថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា នឹងពង្វាកឧស្សាហកម្មសេវាកម្មនិងផលិតកម្មដែលត្រូវរឹងបន្តឹងនាពេលឥឡូវថែមមួយកម្រិតទៀតដល់សហគ្រាសទុនបរទេសថែមទៀត ការប្រែប្រួលបែបនេះជាការដែលសហគ្រាសបរទេសទន្ទឹងរង់ចាំជាប់ជារហូត៕