អ្នកជំនាញការ​និង​វិជ្ជាករ​អាស៊ាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន
2015-03-06 15:50:09  cri  Web Editor:Deng Qian

      មហាសន្និបាត​លើក​ទី ៣ ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២ ​បាន​សម្ពោធ​បើក​នៅ​ថ្ងៃទី ៥ ​ខែ​មីនា  ​លោក លី ខឺឈាំង​ ​នាយករដ្ឋមន្ត្រី​ចិន​បាន​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ ​ដែល​បាន​បណ្តាល​អោយ​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង។  ​អ្នកជំនាញការ​និង​វិជ្ជាករ​ប្រទេស​អាស៊ាន​បាន​ថ្លែង​ថា  ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ទឹកចិត្ត​ប្តេជ្ញា​​ដ៏​ម៉ឹងម៉ាត់​ចំពោះ​ការជំរុញ​អោយ​កំណែទម្រង់​និង​ការ​បើកចំហ​កាន់តែ​ស៊ីជម្រៅ​ ​របាយការណ៍​បាន​​កំណត់​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្វែងរក​កំណើន​យ៉ាង​នឹងនរ​សម្រាប់​សេដ្ឋកិច្ច​ចិន ​បាន​ធ្វើ​អោយ​ពិភពលោក​ទាំង​មូល​មើលឃើញ​នូវ​អនាគត​យ៉ាង​ទូលំ​ទូលាយ​ដែល​សេដ្ឋកិច្ច​ចិន​​វិវឌ្ឍន៍​រីកចម្រើន​ដោយ​នឹងនរ​និង​បរិសុទ្ធ​ ​សង្គម​មាន​ស្ថិរភាព​និង​ចុះ​សម្រុង​គ្នា។

      លោក Ei Sun Oh ​វិជ្ជាករ​មហាវិទ្យាល័យ​ពហុ​បច្ចេកទេស​ Nan Yang ​ប្រទេស​សិង្ហបុរី​ និង​ជា​អតីតលេខាធិការ​នយោបាយ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ថ្លែង​ថា  ​គ្រប់​មជ្ឈដ្ឋាន​ក្រៅ​ប្រទេស​មានក្តីសង្ឃឹម​​យ៉ាង​ខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ចិន​ដែល​វិវឌ្ឍន៍​ដោយ​នឹងនរ​និង​បរិសុទ្ធ​ជា​និរន្តរភាព​  ​ពិសេស​សង្ឃឹម​ថា​អាច​ចូលរួម​ក្នុង​ការបើកចំហ​កម្រិត​ខ្ពស់​ចំពោះ​បរទេស​វគ្គ​ថ្មី​។ ​​លោក​បាន​មាន​ប្រសាសន៍​ថា  ​​លោក​នាយករដ្ឋមន្ត្រី​ លី ខឺឈាំង ​បាន​បូកសរុប​ថា​   ​ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ​គឺ " មានភាពនឹងនជាទូទៅ  ​ហើយក៏មានការរីកចំរើនផងដែរ " ​ ដែល​​​ធ្វើ​អោយ​អ្នកទាំង​ឡាយ​កាន់តែ​រីករាយ​​រួមគ្នា​ប្រទេស​ចិន​ក្នុង​ការពុះពា​ការលំបាក​និង​ការសាកល្បង​ក្នុង​ពេល​ឈាន​ទៅ​មុខ​។

      លោក Tang Zhimin ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បញ្ហា​ចិន​-អាស៊ាន​នៃ​វិទ្យាស្ថានគ្រប់គ្រង​ Panyapiwat ​ប្រទេស​ថៃ​បាន​យល់ឃើញ​ថា  ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​បាន​សង្កត់​ធ្ងន់​ទៅលើ​ "ការបើក​ចំហ​ចំពោះ​បរទេស​កម្រិត​ខ្ពស់​វគ្គ​ថ្មី​"  ​គឺ​មាន​អត្ថន័យ​ថ្មី​ដូចតទៅ ​៖  ​ការផ្តោតសំខាន់​ទៅលើ​ការនាំចូល​មូលធន​ប្រទេស​ជឿនលឿន​បាន​ក្លាយទៅជា​​ការធ្វើ​កិច្ចសហប្រតិបត្តិការ​និង​ការបើកចំហ​តាម​តំបន់ "ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវមួយ",  ​ពី​ការនាំចេញ​​ទំនិញ​ដល់​ការនាំចេញ​បច្ចេកទេស​និង​មូលធន  ,  ​ពី​ការរៀន​សូត្រ​និង​​ទទួល​យក​​ទំលាប់​អន្តរជាតិ​ដល់​ការចូលរួម​និង​ណែនាំ​ការកំណត់​ច្បាប់​អន្តរជាតិ៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ