លោក ​Xi Jinping​ ប្រធានរដ្ឋ​ចិន​បាន​សង្កត់​ធ្ងន់​ថា ​ប្រកាន់ខ្ជាប់​ផ្លូវ​អភិវឌ្ឍន៍​​ដោយ​សន្តិភាព​សម្រាប់​ទំនាក់ទំនង​ត្រើយ​ទាំង​សង​ខាង ជំរុញ​ការវិវឌ្ឍន៍​រួមគ្នា​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ជនរួមជាតិ​ត្រើយ​ទាំង​សងខាង​
2015-03-05 15:48:09  cri  Web Editor:Deng Qian

 

      រសៀល​ថ្ងៃទី ៤  ខែ​មីនា  ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​មជ្ឈឹម​បក្ស​កម្មុយនិស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន ​និង​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹម​​ចិន​​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​សមាជិក​របស់​គណៈកម្មាធិការ​បដិវត្ត​នៃ​បក្ស​កុមីងតាង​ប្រទេស​ចិន​ សម្ព័ន្ធ​ស្វ័យភាព​ប្រជាធិបតេយ្យ​​តៃវ៉ាន់ ​និង​សមាគមន៍​បងប្អូន​រួម​ជាតិ​តៃវ៉ាន់​ទូទាំង​ប្រទេស​ចិន​ ដែល​អញ្ជើញ​​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី ៣ ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២ ​។ លោក ស៊ី ជីនភីង ​ក៏​បាន​ចូលរួម​ការប្រជុំ​ជា​ក្រុម​ ​ដើម្បី​ស្តាប់​មតិនិង​សំណើរ​របស់​សមាជិក​គណៈកម្មាធិការ​ផង​ដែរ​។  ​លោក​បាន​សង្កត់​ធ្ងន់​ថា  ​ការអភិវឌ្ឍន៍​ដោយ​សន្តិភាព​សម្រាប់​ត្រើយ​ទាំង​សងខាង​គឺ​ជា​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​ ដែល​គាំពារ​ដល់​​សន្តិភាព​ត្រើយ​ទាំង​សងខាង ​ជំរុញ​ការវិវឌ្ឍន៍​ជាមួយគ្នា  ​ផ្តល់​ផលប្រយោជន៍​ដល់​ជនរួមជាតិ​ត្រើយ​ទាំង​សងខាង​ ​ហើយ​ក៏​ជា​ផ្លូវ​​ភ្លឺស្វាង​សម្រាប់​ឈាន​ទៅ​កាន់​ការបង្រួបបង្រួម​ជាតិ​ដោយ​សន្តិភាព​ទៀតផង  ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​​សន្តិភាព​យ៉ាង​ម៉ឹងម៉ាត់​មិន​ងាករេ  ​ប្រកាន់ខ្ជាប់​យ៉ាង​​ម៉ឺងម៉ាត់​មិន​ងាករេ​នូវ​មូលដ្ឋាន​នយោបាយ​រួម  ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ជនរួមជាតិ​ត្រើយ​ទាំង​សងខាង​យ៉ាង​ម៉ឹងម៉ាត់​មិន​ងាករេ  ​ដើម្បី​សម្រេច​ការងើបឡើងវិញ​នៃ​ជនជាតិ​ដោយ​ចាប់ដៃ​ជាមួយគ្នា​យ៉ាង​ម៉ឹងម៉ាត់​មិន​ងាករេ។

      លោក ស៊ី ជីនភីង ​បាន​បន្ត​សង្កត់​ធ្ងន់​ថា  ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​  ​យើង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលលំនាំ​នយោបាយ​និង​ការសម្រេច​ស្តីអំពី​ការងារ​​​តៃវ៉ាន់  ​ការពិភាក្សា​របប​ភាវូបនីយកម្ម​នៃ​ត្រើយ​ទាំង​សងខាង​ទទួល​បាន​លទ្ធផល​ល្អ​ថ្មី  ​ ការគួប​ផ្សំ​សេដ្ឋកិច្ច​ត្រើយ​ទាំង​សងខាង​បាន​វិវឌ្ឍន៍​យ៉ាង​ស៊ីជម្រៅ​ឥត​ឈប់ឈរ  ​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ក្នុង​គ្រប់​វិស័យ​បាន​រក្សា​និន្នាការ​វិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ​  ​ហើយ​សភាពការណ៍​នៅ​សមុទ្រ​តៃវ៉ាន់​ក៏​មាន​ភាព​នឹងនរ​ជា​ទូទៅ​ដែរ​។

 

 

      លោក ស៊ី ជីនភីង  បាន​វែកញែក​ថា  ​"មតិ​ឯកភាព​ឆ្នាំ​ ១៩៩២ " ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ដែល​មិន​អាច​ជំនួស​បាន​សម្រាប់​ការបង្កើត​ជំនឿទុកចិត្ត​ខាង​នយោបាយ​របស់​ត្រើយ​ទាំង​សងខាង​ ​ធ្វើ​ការពិគ្រោះ​ប្រឹក្សា​ ​និង​ការកែលម្អ​ការអភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ត្រើយ​ទាំង​សងខាង​ ។ ​យើង​បាន​ប្រកាន់ខ្ជាប់​ពី​ដើម​រហូត​មក​ដោយ​ចាត់ទុក​ "មតិឯកភាព​ឆ្នាំ ១៩៩២ " ​ជា​មូលដ្ឋាន​និង​លក្ខណៈ​សម្រាប់​ការបើកធ្វើ​ការទាក់ទង​និង​ការទៅមក​រកគ្នា​ជាមួយ​រដ្ឋបាល​តៃវ៉ាន​និង​គ្រប់បក្ស​នានា​ ​ដែល​មាន​ខ្លឹមសារ​ស្នូល​គឺ​ ទទួលស្គាល់​ថា​ចិន​ដី​គោក​និង​តៃវ៉ាន់​ជា​​របស់​ប្រទេស​ចិន​តែ​មួយ។ ​កម្លាំង​បំបែក​បំបាក់​ចង់​អោយ​​ "តៃវ៉ាន​ឯករាជ្យ​" និង​សកម្មភាព​របស់​ពួកគេ​បាន​បង្ខូច​ដល់​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ជាតិ​ ​ពួកគេ​ប៉ុនប៉ង​​បង្ក​រឿងហេតុ​អោយ​ប្រជាជន​និង​សង្គម​ត្រើយ​ទាំង​សងខាង​ប្រឈម​មុខ​ដាក់គ្នា​ ​ចង់​កាត់​ផ្តាច់​ចំណង​ស្មារតី​របស់​បងប្អូន​រួមជាតិ​ត្រើយ​ទាំង​សងខាង ​គឺ​ជា​ឧបសគ្គ​ធំ​បំផុត​នៃ​ការអភិវឌ្ឍន៍​ដោយ​សន្តិភាព​នៃ​ទំនាក់ទំនង​ត្រើយ​ទាំង​សងខាង  ​ជាការ​គំរាមកំហែង​ធំ​បំផុត​ដល់​សន្តិភាព​និង​ស្ថិរភាព​នៃ​តំបន់​សមុទ្រ​តៃវ៉ាន់ ​ចាំបាច់​ត្រូវ​តែ​ប្រឆាំង​ជា​ដាច់ខាត។

      លោក ស៊ី ជីនភីង ​បាន​បន្ត​សង្កត់​ធ្ងន់​ថា  ​​ការងើបឡើងវិញ​នៃ​ជនជាតិ ​​សុភមង្គល​របស់​ប្រជាជន​គឺ​ជា​បំណង​​ស្វែងរក​រួមគ្នា​របស់​ជនរួមជាតិ​ត្រើយ​ទាំង​សងខាង។ ​បងប្អូន​​រួម​ជាតិ​ត្រើយ​ទាំង​សងខាង​ត្រូវ​ចាប់ដៃ​រួមចិត្ត​រួម​ថ្លើម​​ជាមួយគ្នា  ​ដើម្បី​ផ្តល់​ប្រាជ្ញា​និង​កម្លាំង​ដល់​ការងើប​ឡើង​វិញ​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ