លោកស្រី Fu Ying អ្នកនាំពាក្យមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានថ្លែងនៅថ្ងៃទី ៤ ខែមីនាថា ច្បាប់ការពារបរិស្ថានជាច្បាប់ចំរុះ បើពឹងផ្អែកតែទៅលើច្បាប់នេះគឺមិនគ្រប់គ្រាន់នោះទេ។
លោកស្រីបានឧទ្ទេសនាមថា សភាតំណាងប្រជាជនទូទាំងប្រទេសចិនកំពុងធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីការបង្ការការបំពុលអាកាសធាតុ រីឯច្បាប់បង្ការការបំពុលទឹកក៏ត្រូវចាប់ផ្តើមធ្វើការកែសម្រួលផងដែរ ក្រៅពីនេះ ដៅចំពោះបញ្ហាដោះស្រាយការបំពុលដី ត្រូវសម្រេចចិត្តតាក់តែងកំណត់ច្បាប់មួយ។
លោកស្រីបានបន្តទៀតថា បន្ទាប់ពីបានធ្វើការពិនិត្យពិភាក្សារយៈពេល ៤ លើក គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអនុម័តទៅលើច្បាប់ការពារបរិស្ថានថ្មី ដែលត្រូវកំណត់ថាជា "ច្បាប់ការពារបរិស្ថានដ៏ម៉ឹងម៉ាត់បំផុតក្នុងប្រវិត្តិសាស្ត្រ" ដែល "ដាច់ខាតមិនអត់ធ្មត់"ដល់រាល់ការបំពុលឡើយ ហើយនឹងចាត់វិធានការផាកពិន័យដាក់ទោសយ៉ាងម៉ឹងម៉ាត់និងខ្លាំងក្លាបំផុត។
លោកស្រី Fu Ying បានថ្លែងថា សង្ឃឹមអ្នកទាំងអស់អាចរួមថ្លើមរួមចិត្តជាមួយគ្នា ផ្តើមអនុវត្តចេញពីខ្លួនឯង ពីសហគ្រាស និងពីទូទាំងប្រទេស ដើម្បីអាចគ្រប់គ្រង់បរិស្ថានអោយបានល្អក្នុងពេលឆាប់ៗ អាចស្វែងរកមកវិញនូវផ្ទៃមេឃពណ៌ខៀវនិងពពកពណ៌សរបស់យើង៕